ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនបន្ធូរបន្ថយវិធានការសុខាភិបាលលើអ្នកដំណើរចិន ចាប់ពីថ្ងៃទី០១ ខែមីនា

ជប៉ុន៖ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសជប៉ុននឹងធ្វើការដកហូតនូវការរឹតបន្តឹងព្រំដែនទៅលើអ្នកដំណើរដែលមកពីចិន ដែលរួមមានដូចជាការបញ្ចប់វិធានការតេស្តលើអ្នកដំណើរដែលមកពីប្រទេសចិនជាដើម។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន។ 

ជំនួសឱ្យការធ្វើតេស្តទៅលើរាល់អ្នកដំណើរមកពីចិន ជប៉ុននឹងធ្វើតេស្តតែទៅលើអ្នកដំណើរមួយចំនួនដែលមានការសង្ស័យប៉៉ុណ្ណោះ ខណៈអ្នកដំណើរមកពីចិននៅតែតម្រូវឱ្យបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានមុនធ្វើដំណើរមកកាន់ប្រទេសជប៉ុនដដែល។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីទទួលបន្ទុក លោក Hirokazu Matsuno។

លោក Matsuno បញ្ជាក់ថា ការផ្លាស់ប្តូរវិធានការនេះធ្វើឡើងដើម្បីជួយសម្រួលឱ្យការធ្វើដំណើរជាអន្តរជាតិមានលក្ខណៈរលូន និងធ្វើឡើងក្រោយការរកឃើញវិជ្ជមានកូវីដ-១៩ លើអ្នកដំណើរមានការធ្លាក់ចុះទាប។ មន្រ្តីដដែលបានបន្តថា ជំហានបន្ទាប់ជើងហោះហើរជប៉ុនក៏នឹងមានការអនុញ្ញាតឱ្យហោះហើរត្រង់ពីចិនមកកាន់គោលដៅសំខាន់មួយចំនួនក្នុងប្រទេសជប៉ុនផងដែរ ខណៈកន្លងមកជើងហោះហើរពីចិនត្រង់មកជប៉ុនមានតែលើអាកាសយានដ្ឋានមួយចំនួនប៉ុណ្ណោះរួមមានដូចជាអាកាសយានដ្ឋានអន្តរជាតិ Narita, Haneda, Kansai និង Chubu ជាដើម។ 

គួរបញ្ជាក់ថា ថ្មីៗនេះ ជប៉ុន និងកូរ៉េខាងត្បូងបានលើកឡើងពីការបន្ធូរបន្ថយការរឹតបន្តឹងវិធានការសុខាភិបាលទៅលើអ្នកដំណើរមកពីចិន ក្រោយពីអត្រាឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះ ក្រោយរដ្ឋាភិបាលប្រកាសបិទបញ្ចប់គោលនយោបាយ ZERO-Covid កាលពីឆ្នាំមុន។ កន្លងមក ឆ្លើយតបទៅនឹងវិធានការរបស់ជប៉ុន និងកូរ៉េខាងត្បូង ប្រទេសចិនបានសងសឹកដោយការផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីទៅឱ្យអ្នកដំណើរមកពីប្រទេសទាំងពីរនេះដូចគ្នា។ យ៉ាងណាមិញ ថ្មីៗនេះកូរ៉េខាងត្បូងបានលុបចោលវិធានការលើអ្នកដំណើរមកពីចិន ហើយចិនក៏បានអនុញ្ញាតឱ្យផ្តល់ទិដ្ឋាការឱ្យអ្នកដំណើរកូរ៉េខាងត្បូងឡើងវិញជាធម្មតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក