ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកគាំទ្រក្លិប Besiktas បានគប់តុក្កតារាប់ពាន់ចូលទៅទីលានជាការបរិច្ចាគដល់កុមាររងគ្រោះ

តួកគី៖ អ្នកគាំទ្រក្លិបបាល់ទាត់តួកគី Besiktas បានធ្វើការគប់តុក្កតារាប់ពាន់ចូលទៅក្នុងទីលានប្រកួតអំឡុងការប្រកួតកាលពីថ្ងៃអាទិត្យ ទល់នឹងក្លិបបាល់ទាត់ Antalyaspor ក្នុងគោលបំណងធ្វើការបរិច្ចាគតុក្កតាទាំងនេះឱ្យទៅកាន់កុមារដែលរងគ្រោះពីហេតុការណ៍រញ្ជួយដីដ៏រន្ធត់ដែលកើតឡើងនៅដើមខែកុម្ភៈនេះ។ 

ការប្រកួតនៅក្នុងក្របខណ្ឌ Turkish Super Lig ដែលបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋាន Vodafone ត្រូវបានអាជ្ញាកណ្ដាលផ្លុំកញ្ចែផ្អាកការប្រកួតនៅនាទីទី៤ ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រធ្វើការគប់កាដូជាតុក្កតាចូលមកកាន់ទីលាន ដើម្បីប្រមូលឱ្យទៅកុមាររងគ្រោះក្នុងប្រទេសតួកគី ក៏ដូចជាស៊ីរី។ 

ក្លិបបាល់ទាត់ Besiktas បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "អ្នក​គាំទ្រ​របស់​យើង​បាន​គប់​កន្សែង ខោ​អាវ និង​ប្រដាប់​ក្មេង​លេង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ទៅ​លើ​ទីលាន Vodafone Park ដើម្បី​ផ្តល់​ជា​អំណោយ​ដល់​កុមារ​ក្នុង​តំបន់​រញ្ជួយ​ដី ដើម្បី​លើកទឹកចិត្ត​ពួកគេដែលជាជនរងគ្រោះ"។

គួរបញ្ជាក់ថា តួលេខអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បានហក់ឡើងលើសពី ៥០,០០០នាក់ហើយ ខណៈអតីតកីឡាករនៅទ្វីបអឺរ៉ុបរបស់ក្លិប Chelsea និង Newcastle United សញ្ជាតិហ្គាណា Christian Atsu ក៏ជាជនរងគ្រោះម្នាក់ផងដែរ ដោយសាកសពរបស់លោកត្រូវបានគេប្រទះឃើញនៅក្រោមគំនរបាក់បែកនៃអគារស្នាក់នៅរបស់លោកស្ថិតនៅភាគខាងត្បូងប្រទេសតួកគី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក