ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃ ទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ ២លាននាក់នៅខែមករា

ថៃ៖ អាជ្ញាធរទេសចរណ៍ថៃ បានប្រកាសនូវទិន្នន័យមួយដែលបានបញ្ជាក់ថា ថៃ បានទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណ ២,១៤លាននាក់នៅខែមករានេះ ដែលជាចំនួនតួលេខផ្ទុះឡើងខ្លាំងបំផុតបើប្រៀបធៀបនឹងឆ្នាំមុនដែលថៃទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណជា ១៣៣,៨២៨នាក់ប៉ុណ្ណោះ។ នេះបើផ្អែកតាមទិន្នន័យដែលចេញដោយក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ ខណៈដែលវិស័យដ៏សំខាន់បំផុតរបស់ថៃមួយនេះ បានស្ទុះងើបឡើងវិញដែលជាការរួមចំណែកធំបំផុតពីការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលចិន។ 

ចំនួនប្រមាណ ២,១៤លាននាក់នេះគឺជាតួលេខខ្ពស់មួយ ហើយបើធៀបនឹងខែធ្នូ ឆ្នាំ២០២២ ថៃទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណជា ២,២៤លាននាក់ និងនៅខែវិច្ឆិកាមានចំនួនត្រឹម ១,៧៥លាននាក់ប៉ុណ្ណោះ។ ចំនួនភ្ញៀវទេសចរណ៍បរទេសបានងើបឡើងវិញកាលពីឆ្នាំមុន ដោយមានតួលេខភ្ញៀវទេសចរណ៍បរទេសសរុបប្រមាណ ១១,១៥លាននាក់បានចូលមកកាន់ប្រទេសថៃ ដែលស្មើនឹងជាង ២៥ភាគរយប៉ុណ្ណោះនៃតួលេខមុនមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលថៃធ្លាប់ទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៤០លាននាក់ នឹងនាំចំណូលក្នុងស្រុកបានជាង ៥៤,៣៧ពាន់លានដុល្លារអាមរិក។ 

តាមការបញ្ជាក់់របស់លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បាននិយាយថា លោករំពឹងថានឹងមានភ្ញៀវទេសចរណ៍បរទេសលើសពី ៣០លាននាក់ចូលមកកាន់ប្រទេសថៃនាឆ្នាំ២០២៣នេះ។ បើផ្អែកតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍បរទេសថៃច្រើនបំផុតគឺម៉ាឡេស៊ីមានចំនួន ២៨៨,៧៤៥នាក់ លេខ២គឺរុស្សីមានចំនួន ២០២,៧៥៩ និងលេខ៣ កូរ៉េខាងត្បូងមានចំនួន ១៦៩,៤៦២នាក់។ ដោយឡែក ភ្ញៀវទេសចរណ៍បរទេសមកពីចិនមានចំនួន ៩១,៨៤១នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក