ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ៖ ពលរដ្ឋត្រូវធ្វើយ៉ាងណាកុំឱ្យភ្ញៀវទេសចរបរទេសមកកម្ពុជាហើយលែងចង់មកទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋកម្ពុជាទាំងអស់ត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងម្តងហើយ ម្តងទៀត តាមរយៈការរៀបចំបដិសណ្ឋារកិច្ចល្អ រក្សាសុវត្ថិភាព និងការរៀបចំឱ្យមានភាពអនាម័យ។

សម្តេចថា មិនទៅចាំបាច់ផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈ CNN ឬតាម BCC នោះទេ ពោលផ្សព្វផ្សាយទៅតាមតែភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនានៅកម្ពុជាក៏ជួយទាក់ទាញភ្ញៀវទេសដទៃទៀតមកកម្ពុជាផងដែរ។

សម្តេចថ្លែងថា កម្ពុជាត្រូវធ្វើយ៉ាងម៉េចបម្រើឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យបានល្អ ដើម្បីឱ្យពួកគេចង់វិលត្រឡប់មកលេងកម្ពុជាម្តងទៀត ហើយព្រមទាំងនាំក្រុមគ្រួសារមកទស្សនានៅកម្ពុជាផងដែរ។ ក្នុងន័យនេះសម្តេចសំដៅឱ្យពលរដ្ឋកម្ពុជាទាំងអស់ មិនត្រូវធ្វើឱ្យភ្ញៀវទេសចរពេលមកលេងកម្ពុជាហើយលែងចង់មកកម្ពុជាតទៀតដោយសារជួបបញ្ហាសេវាកម្ម និងបញ្ហាផ្សេងៗ។

សម្តេចថ្លែងថា៖ «យើងទទួលទេសចរមក ដោយស្អាត ធ្វើបដិសណ្ឋារកិច្ចល្អ យើងមានសន្តិសុខ មានអនាម័យ មានកន្លែងទាក់ទាញដែលពួកគាត់ត្រូវទៅមើល អ៊ីចឹងទេសចរមកហើយ ចង់មកទៀត ធ្វើម៉េចកុំឱ្យទេសចររបស់យើងមកដល់កម្ពុជាហើយ ត្រឡប់ទៅវិញ (ប្រាប់គេថា) កុំមកកម្ពុជាអី អញទៅហើយពិបាកវេទនាណាស់»។

សម្តេចបានណែនាំបែបនេះក្នុងពេលសម្តេចធ្វើជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣» នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក