ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងត្បូង តែងតាំងអតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងអាមេរិក

កូរ៉េខាងត្បូង៖ លោក Juergen Klinsmann ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងជាផ្លូវការហើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ។ អតីតគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានប្រកាសតែងតាំងជំនួសតំណែងលោក Paulo Bento ដែលបានលាលែងពីតំណែងក្រោយពេលក្រុមជម្រើសជាតិកូរ៉េខាងត្បូង ធ្លាក់ពី World Cup ក្រោមថ្វីជើងប្រេស៊ីល នាព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ 

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបានបញ្ជាក់ថា លោក Juergen Klinsmann បានព្រមព្រៀងចុះហត្ថលេខារហូតដល់ឆ្នាំ២០២៦ ដែលមានន័យថាលោកនឹងដឹកនាំក្រុមខ្លាកំណាចមួយនេះរហូតដល់បញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក។

គួរបញ្ជាក់ថា ក្រោយប្រកាសចូលនិវត្តន៍កាលពីឆ្នាំ១៩៩៨ លោក Klinsmann ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជួយឱ្យអាល្លឺម៉ង់ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ World Cup ២០០៦ មុននឹងចូលរួមជាមួយ bayern Munich។ ក្រោយមកលោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក និងជួយឱ្យអាមេរិកគ្រងជើងឯកពាន CONCACAF Gold Cup នៅឆ្នាំ២០១៣ និងជាប់ឈ្មោះជាគ្រូបង្វឹកល្អប្រចាំព្រឹត្តិការណ៍ទៀតផង។ ចុងក្រោយបង្អស់ លោកបានដឹកនាំក្រុម Hertha BSC នៅលីគកំពូលអាល្លឺម៉ង់ នៅក្នុងឆ្នាំ២០១៩។

ភារកិច្ចដំបូងរបស់លោក Juergen Klinsmann នឹងត្រូវបន្តដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូង ប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក