ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន លើកឡើងថាតាមការប៉ាន់ស្មាន ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរជាតិ ១៥លាននាក់។
ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរនៅតែជាជន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៍សំខាន់។
សម្តេចតេជោបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,២លាននាក់ កើនឡើង ១ ០៥៩ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២១។
សម្តេចតេជោបន្ថែមឱ្យដឹងថា ក្នុងឆ្នាំ២០២២ មានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជិត ១៤លាននាក់ កើនឡើងជិត ១៩៩ភាគរយ និងទេសចរបរទេសផ្ទៃក្នុងជិត ២លាននាក់ កើនឡើង ៥៧២ ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២១៕