ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាជំរុញឱ្យពលរដ្ឋបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅរយៈពេល ៦៧ថ្ងៃខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពលរដ្ឋខ្មែរបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរដល់ភ្ញៀវទេសចរដែលមកចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះដើម្បីជាចំណែកចូលរួមលើកកត្តិយស និងមុខមាត់កម្ពុជាទៅពិភពលោក។

សម្តេចបានមានប្រសាសន៍ថា៖ «ពលរដ្ឋរួមគ្នាលើកកិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ (កម្ពុជា) ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ការស្វាគមរួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋាននៅតាមភូមិឋានរាជធានីខេត្តក្រុងស្រុកខណ្ឌ»។

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣» នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានលើកឡើងថា ក្រៅពីនេះ ការរក្សាបាននូវអនាម័យ និងការថែរក្សាបរិស្ថានក៏ជាភាពចាំបាច់ដែលពលរដ្ឋកម្ពុជាត្រូវតែអនុវត្តផងដែរដើម្បីទាក់ទាញភ្ញៀវទេសចរ និងធានាបាននូវសុខមាលភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក