ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអំពាវនាវសុំកុំឱ្យមានការលាបព័ណ៌លើអ្នកដែលចុះចូលរដ្ឋាភិបាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវកុំឱ្យមានការលាបព័ណ៌ដល់អ្នកដែលចុះចូលជាមួយរដ្ឋាភិបាលថាជាអ្នកលក់ក្បាល ឬជេរប្រទេចគ្នាឱ្យសោះ ព្រោះថាក្នុងប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជ្រើសរើសអ្នកណាមួយដែលខ្លួនពេញចិត្ត។

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយហួសចិត្តថា អ្នកដែលលាបព័ណ៌គេ និងជេរប្រទេចគេទាំងនោះគឺសុទ្ធតែហៅខ្លួនថាជាអ្នកប្រជាធិបតេយ្យ និងថាដោយសារតែអ្នកទាំងនោះអន់ហើយទើបគ្មានអ្នកណានៅជាមួយនោះហើយសុំកុំលាបព័ណ៌គេ។

សម្ដេចតេជោថា៖ «ខ្លួនឯងវាអន់គ្រប់គ្រងមិនកើតគិតតែពីរឿងប្រឆាំងៗគ្រប់រឿងតែម្ដង»។

សម្ដេចតេជោថ្លែងបែបនេះបន្ទាប់ពីមានចលនារបស់ក្រុមប្រឆាំងធ្វើការវាយប្រហារលើអ្នកដែលចូលរួមជាមួយរដ្ឋាភិបាលនៅប៉ុន្មានថ្ងៃមកនេះ ខណៈសម្ដេចថាពួកគេទាំងនោះនៅក្មេងដែលមានអនាគតវែងឆ្ងាយនិងព្រមានថាប្រយ័ត្នអ្នកចុះចូលទាំងនោះតបទៅវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក