ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ផ្លាស្ទិកមិនគួរកើតមានក្នុងសមុទ្រ ទន្លេ ព្រៃបឹងបួរនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លាស្ទិកមិនគួរកើតមាននៅគ្រប់កន្លែងណាទាំងអស់ទាំងក្នុងសមុទ្រ ទន្លេ បឹងបួរ និងព្រៃឈើនោះ។ សម្ដេចថាបញ្ហាផ្លាស្ទិកកំពុងចោទជាបញ្ហានៅទូទាំងពិភពលោក ជាពិសេសវាបានហួរនាំទៅដល់សមុទ្រថែមទៀត។

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាខណៈពេលដែលពិភពកំពុងធ្វើការការពារកុំឱ្យមានផ្លាស្ទីកក្នុងសមុទ្រ កម្ពុជាបានប្ដេជ្ញាមិនឱ្យមានផ្លាស្ទិកក្នុងទន្លេ បឹងបួរ និងព្រៃឈើនោះទេ ដែលជាជំហានមុនគេ។

សម្ដេចតេជោថា៖ «ផ្លាស្ទិកមិនគួរកើតមានក្នុងសមុទ្ទ ទន្លេរ ព្រៃបឹងបួរនោះទេ»។

សម្ដេចតេជោ បានជំរុញឱ្យមានកិច្ចសហការជាមួយគ្នាលើភាពជាដៃគូរក្នុងការកាត់បន្ថយបញ្ហាប្រឈម និងដោះស្រាយបញ្ហាផ្លាស្ទីកទាំងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក