វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បុរសដែលជាករណីឆ្លងផ្តាសាយបក្សីទី២ និងអ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ទៀត ទទួលបានលទ្ធផលអវិជ្ជមាន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ចាក់ថា សំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និងអ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែលប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពជំងឺផ្តាសាយ បក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងហើយ។

លោកស្រីបានបន្តឱ្យដឹងថា ក្រោយជំងឺផ្តាសាយបក្សី H5N1 ដែលកើតលើក្មេងស្រីអាយុ ១១ឆ្នាំ បានទទួលមរណភាពនោះ មកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានរកឃើញតែ ២ ករណីប៉ុណ្ណោះដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយឪពុករបស់នាងដែលបានបញ្ជាក់ថា មានផ្ទុកមេរោគ H5N1 ត្រូវបានមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បន្ទាប់ពីការព្យាបាល បុរសដែលជាករណីទី២ ត្រូវបានយកវត្ថុសំណាកបន្ថែមរបស់គាត់ទៅធ្វើតេស្ត ដោយទទួលបានលទ្ធផលអវិជ្ជមាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែនៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលតាមពិធីការនៃការប្រើប្រាស់ថ្នាំ។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាលក្រើនរំលឹកឱ្យបន្តការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និង អនុវត្តវិធានការការពារដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ ជាពិសេសមិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ។

ក្រសួងអំពាវនាវដល់ពលរដ្ឋ បើមានករណីសង្ស័យពីមេរោគផ្តាសាយបក្សី សូមរាយការណ៍ទៅអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬបើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក