ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភាពកតញ្ញូនៃកូនប្រុសមើលថែម្តាយមានជំងឺប្រសៃប្រសាទទាក់ទាញអារម្មណ៍ និងមនោសញ្ចេតនាមាតាមនុស្សធម៌

កំពង់ស្ពឺ៖ ក្រោយមានការបង្ហាញតាមរយៈបណ្តាញសង្គមពីកូនប្រុសម្នាក់ ដែលខិតខំមើលថែម្តាយមានជំងឺសរសៃប្រសាទ ទោះពិបាកមើលថែយ៉ាងក៏ដោយ ក៏មិនបោះបង់ម្តាយចោល ធ្វើឱ្យទាក់ទាញអារម្មណ៍ និងមនោសញ្ចេតនាមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយ និងឧបត្ថម្ភថវិការមួយចំនួន។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខ និងស្វែងយល់ពីអាការនៃជំងឺរបស់លោកស្រី នុន សុខអូន (ហៅអីត) ជាស្ត្រីមេម៉ាយ ដែលកំពុងមានជំងឺសរសៃប្រសាទអស់រយៈពេល ៣ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ឈ្មោះ ខុន មករា អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីមានវិធានការក្នុងការជួយតាមលទ្ធភាព ដែលអាចជួយបានក្នុងការព្យាបាលជំងឺរបស់លោកស្រី។

លោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា ការពិនិត្យផ្ទាល់នាថ្ងៃនោះ គឺបានប្រគល់ជូនខាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងអភិបាលខេត្ត ដើម្បីចាត់ឲ្យគ្រូពេទ្យខេត្តមកពិនិត្យសុខភាពផ្លូវចិត្តដល់ផ្ទះលោកស្រី នុន សុខអូន ដើម្បីធ្វើរោគវិនិច្ឆ័យថាតើនឹងត្រូវព្យាបាលគាត់តាមវិធីណា ព្រោះនៅខេត្តកំពង់ស្ពឺ មានមន្ទីពេទ្យដែលទទួលព្យាបាលផ្នែករោគផ្លូវចិត្តនេះដែរ ដោយតាមការសន្និដ្ឋានជំងឺនេះអាចព្យាបាលបាន។

ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពនេះ អគ្គលេខាធិការរងទី១ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារលោកស្រី នុន សុខអូន ដែលក្នុងនោះមាន៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ប្រេងឆា ២ដប ទឹកប៉ូការីស្វេត ១កេស ទឹកក្រូច ២កេស សាប៊ូកក់សក់ ១កេស សាប៊ូដុសខ្លួន ១កេស ឃីតចំនួន២ (សារុង២ មុង២ ភួយ២ និងក្រមា២) និងក្រណាត់ស ២ដុំ។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧបត្ថម្ភថវិកាចំនួន ១០លានរៀល ហើយបានឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បើកគណនីធនាគារមួយជូនប្អូនប្រុស ខុន មករា ដើម្បីមើលថែម្តាយ និងធានាសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក