វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

គម្រោង «ការចូលរួមរបស់ប្រជាពលរដ្ឋ» លើកកម្ពស់គំនិតផ្ដួចផ្ដើមអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ងី ច័ន្ទ្រផល បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋបានធ្វើឱ្យកម្ពុជាអនុវត្តន៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យបានល្អ ចូលរួមថែរក្សាសន្ដិភាព បើកឱកាសឱ្យមានការចូលរួមដោយគ្មានការរើសអើង និងស្មើភាពក្នុងសង្គម។

លោក ងី ច័ន្ទ្រផល លើកឡើងបែបនេះក្នុង «ពិធីប្រគល់ជាផ្លូវការនៃគម្រោងផ្តល់ជំនួយបន្ត» ដោយមានការចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា និងតំណាងស្ថានទូតជប៉ុននៅកម្ពុជា ព្រមទាំងនាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា គម្រោងនេះពិតជាមានសារៈសំខាន់ និងចាំបាច់ ខណៈអង្គការសង្គមស៊ីវិល មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ការអភិវឌ្ឍន៍ ការរក្សានិងការសាងសន្តិភាព និងជាពិសេសការដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងតួអង្គរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមួយផ្នែកនៃគម្រោងនេះផ្តោតលើការកសាងសមត្ថភាពរបស់អង្គការសង្គមស៊ីវិលដោយពង្រឹងភាពស៊ាំធន់របស់ពួកគេតាមរយៈការផ្ដល់ជំនួយបន្តទៅដល់អង្គការនៅថ្នាក់ក្រោមជាតិ។

លោកបន្តឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ UNDP ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល និងបានរកឃើញថា ភាពស៊ាំធន់ផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបំពេញការងារគឺជាហានិភ័យចម្បងដែលប៉ះពាល់ដល់និរន្តភាពរបស់អង្គការសង្គមស៊ីវិល ដែលបង្ហាញថាគម្រោងនេះពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បី ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងតួអង្គរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គម្រោង «ការចូលរួមរបស់ប្រជាពលរដ្ឋ» មានគោលបំណងចម្បងគឺ ការលើកកម្ពស់គំនិតផ្ដួចផ្ដើមអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ការកសាងសុខសន្តិភាព បរិយាប័ន្ន និងសមធម៌ក្នុងសង្គម តាមរយៈការពង្រីកឱកាសសម្រាប់ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ដោយប្រើប្រាស់យន្តការកិច្ចសន្ទនា។

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជាលោកស្រី Alissar Chaker បានឱ្យដឹងថា UNDP កំណត់ថាការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិល មានសារៈសំខាន់ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។ តួនាទីរបស់អង្គការសង្គមស៊ីវិលអាស្រ័យទៅលើស្ថានភាពសង្គម និងសេដ្ឋកិច្ច និងការវិវត្តន៍របស់ពួកគេ ហើយសង្គមស៊ីវិលរស់រវើកនៅតែមានសារៈសំខាន់ ហើយអង្គការសង្គមស៊ីវិលតំណាងឱ្យតម្លៃ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅកម្រិតមូលដ្ឋាន។

គួរឱ្យដឹងដែរថា “គម្រោងផ្តល់ជំនួយបន្ត” គឺជាការអនុវត្តបន្តនៃ គម្រោង “ការចូលរួមរបស់ប្រជាពលរដ្ឋ ឬ Civic Engagement” ដែលផ្តួចផ្តើមនិងគាំទ្រដោយរដ្ឋាភិបាលជប៉ុននិងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ គំរោងនេៈមានរយៈពេល ៤ឆ្នាំដោយចាប់ផ្តើមអនុវត្តតាំងពីខែមីនា ឆ្នាំ២០២០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក