ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចេញថវិការដ្ឋសាងសង់ស្ពានឆ្លងកាត់ខេត្តចំនួន៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបញ្ចេញថវិការដ្ឋចំនួន ២៣០លានដុល្លារសម្រាប់សាងសង់ស្ពានដែលឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត។

សម្តេចបានអះអាងបែបនេះ ស្របពេលកម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនៅថ្ងៃខាងមុខនេះ ខណៈប្រទេសវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់ជាមួយទល់ដែនកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលសម្រេចធ្វើស្ពាន ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០លានដុល្លារ គឺជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមកសម្រាប់តភ្ជាប់ ឆ្លងទៅត្រើយម្ខាង ឆ្លងកាត់ខេត្តកណ្តាលមួយផ្នែក ខេត្តព្រៃវែងមួយផ្នែក និងខេត្តស្វាយរៀងមួយផ្នែក»។

សម្តេចបានប្រាប់ឱ្យដឹងអំពីគម្រោងសាងសង់ស្ពានឆ្លងកាត់ខេត្តទាំង៣ ខាងលើនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក