ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីចង់កែប្រែផ្លូវរថភ្លើងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីបំណងប្រាថ្នាចង់កែប្រែផ្លូវរថភ្លើងទាំងអស់នៅកម្ពុជាឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿននៅថ្ងៃខាងមុខ។

សម្តេចតេជោថ្លែងថា៖ «យើងត្រូវតែធ្វើឱ្យផ្លូវរទេះភ្លើងរបស់យើងក្លាយជារទេះភ្លើងល្បឿនលឿនទាំងអស់»។ សម្តេចថា ដើម្បីសម្រេចនូវគោលបំណងនេះសម្តេចតេជោបានស្នើឱ្យប្រទេសដែលជាដៃគូផ្តល់កម្ចីជាមួយអត្រាការប្រាក់សម្បទាន ហើយសម្តេចក៏លើកទឹកចិត្តដល់ប្រទេសដៃគូវិនិយោគក្នុងទម្រង់ BOT (សាងសង់ ដំណើរការនិងផ្ទេរ)»។

នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា៖ «យើងមិនចង់ខ្ចីប្រាក់គេ ក្នុងទំហំដ៏ធំធ្វើផ្លូវរថភ្លើងល្បឿនលឿន ដែលពីភ្នំពេញទៅប៉ោយប៉ែត ពីភ្នំពេញទៅក្រុងព្រះសីហនុជំនួសឱ្យផ្លូវដែកចាស់ ដែលសព្វថ្ងៃនេះរត់បានតែ ៣០គីឡូម៉ែត្រ ក្នុងពេលដែលផ្លូវល្បឿនលឿនអាចរត់ដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោងដែលធ្វើឱ្យមានការចំណេញលើការដឹកជញ្ជូន»។

បើតាមសម្តេច ពាក់ព័ន្ធនឹងគម្រោងនេះ សូម្បីគណៈប្រតិភូបារាំងក៏គំាទ្រនឹងគម្រោងនេះ ហើយសម្តេចក៏បានស្នើឱ្យបារាំងសិក្សាលើគម្រោងនេះផងដែរ។ សម្តេចបានថ្លែងថា៖ «នៅពេលខាងមុខ មិនយូរប៉ុន្មានទេកម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក