ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរដល់កីឡាករបាល់ទះក្រោមអាយុ ១៩ឆ្នាំរបស់កម្ពុជាដែលបានវាយបាល់ឈ្នះក្រុមបាល់ទះបារាំង ៣ ទល់នឹង ០។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយពេញចិត្តចំពោះការលេងបាល់ទះរបស់កីឡាករទាំងនោះ ខណៈដែលសម្ដេចក៏ធ្លាប់ជាអតីតអ្នកលេងបាល់ទះមួយរូបផងដែរ៕