ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ៖ បញ្ហាអគ្គិសនីនៅតាមភូមិត្រូវបានដោះស្រាយបាន ៩៩ភាគរយហើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានដោះស្រាយបញ្ហាអគ្គិសនីនៅតាមភូមិបាន ៩៩ភាគរយហើយ ពោលនៅសល់តែ ១ភាគរយទេដែលជាភូមិដែលនៅដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា៖ «យើងដោះស្រាយអគ្គិសនីបាន ៩៩ភាគរយនៃភូមិដែលមានអគ្គិសនីប្រើប្រាស់ ឯមិនទាន់ (អគ្គិសនី) ទៅដល់ គឺជាភូមិដែលទើបបង្កើតថ្មីនៅដាច់ស្រយោល ជួនកាល (ភូមិ១) បង្កើតបាន ៥ខ្នងផ្ទះនៅហ្នឹង ប៉ុន្តែគាត់ចេះច្នៃប្រើសូឡាពន្លឺព្រះអាទិត្យនិងអាគុយ»

សម្តេចតេជោបានអះអាងថា បច្ចុប្បន្ននេះ ដំណាក់ការប្រើបា្រស់ចង្កៀង និងដំណាក់កាលដុតច្រឡោះគឺបានឆ្លងផុតហើយ ពោលនៅតាមផ្ទះក្នុងភូមិឃុំស្រុកគឺសុទ្ធតែប្រើប្រាស់ភ្លើងអគ្គិសនី និងភ្លើងសូឡា។ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ប្រទេសមួយមានការអភិវឌ្ឍគឺវាបែបនេះ»។

គូសបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទ ដោយកំណត់គោលដៅជាយុទ្ធសាស្ត្រចំនួន២ គឺនៅឆ្នំា២០២០ ភូមិទំាងអស់ទូទំាងកម្ពុជាមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ ហើយដល់ឆ្នំា២០៣០ យ៉ាងហោច ៩០ភាគរយ នៃគ្រួសារទំាងអស់ទូទាំងកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក