ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចង់ឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ១ លើលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងរបស់សម្ដេចក្នុងការជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃលេខ១ លើពិភពលោក ខណៈសម្ដេចថា បច្ចុប្បន្នប្រទេសកម្ពុជាសម្រេចនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃបានជាង ១លានតោនបាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើននូវអ្នកបច្ចេកទេសក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគក្នុងវិស័យនេះ។

សម្ដេចថា៖ «កាលពីថ្ងៃមុននៅប្រទេសចិន ឯកឧត្តម ស៊ី ជីនពីង នៅពេលបាយគាត់លើកឡើងពីគ្រាប់ស្វាយចន្ទីរបស់យើង។ […] អញ្ចឹងទេយើងអាចទាក់ទងឧស្សាហកម្មកែច្នៃមកវិនិយោគក្នុងស្រុក»

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក