ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីភ្លើងឆេះរថយន្តនៅស្រុកកំរៀងសង្ស័យមានអ្នកដុត

បាត់ដំបង៖ កាលពីវេលាម៉ោង០១និង០៨នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណី អគ្គិភ័យមួយបានកើតឡើងបណ្តាលអោយឆេះរថយន្តមួយគ្រឿងយ៉ាង សន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ចំពោះករណីឆេះរថយន្តខាងលើនេះដែរ យោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាមានជនសង្ស័យមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាពលួចដុតបំផ្លាញរថយន្តមួយគ្រឿងម៉ាក TOYOTA បាឡែនពណ៌ទឹកមាសស៊េរីឆ្នាំ២០០៣ ដែលជារបស់ជនរងគ្រោះឈ្មោះ ឆោម ឆវ័ន្ត ភេទប្រុស អាយុ ៤៣ឆ្នាំរស់នៅ ភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានរូបភាពវីដេអូ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរបាលធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន០២នាក់មកសាកសួរ ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវជុំវិញមូលហេតុនៃករណីដែលឈានដល់ការដុតបំផ្លាញទ្រព្យសម្បត្តិខាងលើនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក