សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនគឺជាបក្សនយោបាយដែលមានភាពចាស់ទុំ និងស្មោះត្រង់ចំពោះជាតិ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជនគណបក្សលោក ហ៊ុន ម៉ាណែត បានថ្លែងថាគណបក្សប្រជាជនគឺជាគណបក្សនយោបាយមួយដែលមានភាពចាស់ទុំ និងស្មោះត្រង់ចំពោះជាតិមាតុ និងប្រជាជន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអាទិ៍ ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របប ប៉ុល ពត ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងតស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរ គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង ៥០០ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។

លោកបានថ្លែងថា៖ «សូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ»

លោកបានបញ្ជាក់ថាចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។

ក្នុងពិធីសំណេះសំណាលថ្ងៃនេះលោក ហ៊ុន ម៉ាណែត សូមកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន ១០៧គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាកិច្ចការងារជាច្រើនផ្សេងទៀត។

លោកបានលើកឡើងថាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឺងនិងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០។

លោកថា៖ «ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក