ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Eirling Haaland បំបែកកំណត់ត្រានៅ Manchester City

អង់គ្លេស៖ កីឡាករ Eirling Haaland បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីជាមួយ Manchester City ក្រោយពេលក្រុមម្ចាស់ជើងឯករដូវកាលមុនមួយនេះបានបំបាក់ក្រុម AFC Bournemouth ៤-១ កាលពីយប់មិញ និងនៅតែបន្តដេញតាមតំបន់កំពូលតារាង។ 

Haaland បានស៊ុតបញ្ចូលទីគ្រាប់ទី២៧ ក្នុងការបង្ហាញខ្លួន ២៤ប្រកួតនៅ Premier League បង្កើតកំណត់ត្រាថ្មីរបស់ខ្លួននៅ Manchester City ដែលបានវ៉ាកំណត់ត្រារបស់ Sergio Aguero ស៊ុតបញ្ចូលទី២៦គ្រាប់ នារដូវកាល ២០១៤/១៥កន្លងទៅ។ 

យប់មិញនេះ Manchester City បានបើកការនាំមុខមុនផ្ទួនៗ ៤គ្រាប់លើក្រុមម្ចាស់ផ្ទះ បន្ទាប់ពីកីឡាករ Julian Alvarez រកគ្រាប់បាល់បានសម្រេចនៅនាទីទី១៥ មុននឹងបន្ថែមការនាំមុខដោយ Haaland នៅនាទីទី២៩។ ចុងវគ្គទី១ទៅហើយ Phil Foden បានរកគ្រាប់បាល់បន្ថែម ៣-០ ដែលជាគ្រាប់បាល់ដំបូងរបស់គេ ក្រោយខកខានតាំងពីខែវិច្ឆិកាកន្លងទៅ និងមួយគ្រាប់ចុងក្រោយជាគ្រាប់ own goal របស់ខ្សែការពារ Chris Mepham មុននឹង AFC Bournemouth តាមបានមួយគ្រាប់វិញដោយកីឡាករ Andres Lerma នៅនាទីទី៨៣។ 

គួរបញ្ជាក់ថា Manchester City ពុំដែលចាញ់ AFC Bournemouth ឡើយក្នុងការជួបគ្នា ១៨ប្រកួតចុងក្រោយ ខណៈ ៣ពិន្ទុបន្ថែមនេះជួយឱ្យ Manchester City បន្តប្រដេញគ្នាជាមួយ Arsenal ដែលកំពុងឈរនៅលើកំពូលតារាង និងមានគម្លាត ២ពិន្ទុ ខណៈ Arsenal នៅសល់ការប្រកួតមួយក្នុងដៃដែលនឹងត្រូវជួបជាមួយ Everton នាថ្ងៃទី០២ ខែមីនាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក