លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

លោក កែ គឹមយ៉ាន កត់សម្គាល់ពីការងើបឡើងវិញយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា លោកស្ទើរតែមិនជឿនូវការហក់ឡើងយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយបានភ្ជាប់ទៅនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក-សមាជិការគណបក្សក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជិត ៧០០នាក់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះធ្វើឱ្យប្រទេសជាតិរីកចម្រើនជាខ្លាំង ជាពិសេសប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានជួយស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរួចផុតពីក្រញាំមច្ចុរាជ ជំងឺកូវីដ-១៩ ដោយបានរិះរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា រួមទាំងជនបរទេសនៅកម្ពុជា ទទួលបានជោគជ័យ ដែលធ្វេីឱ្យបណ្តារប្រទេសជុំវិញពិភពលោកកោតសរសើរ និងយកគំរូតាម។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បញ្ជាក់ថា ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សបាននាំកម្ពុជាចេញពីកំណើនសេដ្ឋកិច្ចអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២៣ មកកាន់ ៥,២% នៅឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០២៣នេះក៏នឹងរំពឹងថាកើនឡើងបន្តទៀតផងដែរ។

លោកថា៖ «មុនផ្ទុះឡើង ជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន -៣,១%។ ឆ្លើយតបឱ្យទាន់ពេលក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយធំៗមួយចំនួន សំដៅគាំទ្រសេដ្ឋកិច្ចឱ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបាន ងើបឡើងវិញយ៉ាងឆាប់ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១ នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% ហើយនៅឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%»

ក្រៅពីបានកត់សម្គាល់លើភាពជោគជ័យនៃសេដ្ឋកិច្ច លោក កែ គឹមយ៉ាន ក៏បានកត់សម្គាល់ពីការជំរុញលើវិស័យសង្គមកិច្ច ជាពិសេសបានធ្វើឱ្យជីវភាពប្រជាជនមានភាពល្អប្រសើរ តាមរយៈគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ កុមារមានអាយុក្រោម ២ឆ្នាំ និងពលរដ្ឋមានជីវភាពខ្វះខាត ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ខែផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក