ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង ចែកសំបុត្រយន្តហោះ ៨០,០០០ ដល់ប្រទេសតំបន់អាស៊ីអាគ្នេយ៍​រួមទាំងកម្ពុជា

ហុងកុង៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅហុងកុងបានប្រកាសព័ត៌មានលម្អិតអំពីវិធីសាស្រ្តនៃការចូលរួមកម្មវិធីកម្សាន្តដើម្បីទទួលបានឱកាសឈ្នះសំបុត្រយន្តហោះ ដែលក្រុមហ៊ុនបានធ្វើការផ្តល់ជូនរហូតដល់ ៥០០,០០០សំបុត្រ ដែលជាការចាប់ផ្តើមនូវយុទ្ធនាការ "Hello Hong Kong" ដែលជាផ្នែកមួយនៃការស្វាគមន៍ភ្ញៀវទេសចរណ៍មកកាន់ដែនដីនេះសាជាថ្មី។ 

ក្នុងចំណោមសំបុត្រចំនួន ៥០០,០០០សន្លឹកនេះ មានសំបុត្រចំនួន ៨០,០០០សន្លឹកត្រូវបានផ្តល់ឱ្យមកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងយុទ្ធនាការមួយដែលគេឱ្យឈ្មោះថា World of Winners នឹងចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីថ្ងៃទី០១ ទី០២ និងទី០៣ ពីប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន មុននឹងបន្តយុទ្ធនាការនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងកម្ពុជា តាមកម្មវិធីជា​បន្តបន្ទាប់។ 

ដើម្បីទទួលបានសំបុត្រនេះ អ្នកគាំទ្រត្រូវតែជាសមាជិកនៃក្រុមហ៊ុន Cathay ដែលចុះឈ្មោះតាមវេបសាយក្រុមហ៊ុន ព្រមទាំងចូលរួមឆ្លើយសំណួរនៅតាមពេលវេលាដែលកម្មវិធីបានបើកតាមបណ្តាប្រទេសនីមួយៗ។ ជាក់ស្តែង នៅកម្ពុជា យុទ្ធនាការផ្តល់សំបុត្រយន្តហោះពីក្រុមហ៊ុនហុងកុងនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា និងបិទបញ្ចប់ព្រមទាំងប្រកាសអ្នកឈ្នះនៅថ្ងៃទី០៥ ខែមេសា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក