ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ចោទសួរពីភាពអំនួតរបស់ ស៊ន ដារ៉ា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចោទសួរលោក ស៊ន ដារ៉ា ថាចេះខ្មាស់ខ្លួនឯងទេដែលបានតាំងខ្លួនទៅជាមនុស្សមានបុណ្យ ឬក៏ជាឥន្ទ្រីនោះ?

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដោយបានលើកឡើងពីអំនួតរបស់លោក ស៊ន ដារ៉ា ដែលបានថាខ្លួនឯងជាឥន្រ្ទីយ និងជាអ្នកមានបុណ្យដែលព្រះបង្កើតមកដើម្បីបង្ក្រាបសម្ដេច។

សម្ដេចតេជោបានសរសេរថា៖ «ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ»

ការសរសេររបស់សម្ដេចនៅល្ងាចនេះគឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ ស៊ន ដារ៉ា ចំនួន ៤ចំណុចដែលបានដាក់ជូនចំពោះសម្ដេចតេជោ ដោយថាបើ ស៊ន ដារ៉ា ចូលគណបក្សប្រជាជនគឺ សន ដារ៉ា ត្រូវតែធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី។

សម្ដេចតេជោលើកឡើងដោយឆ្លើយតបថានេះជារឿងហួសចិត្ត និងថាកុំថាឡើយ ស៊ន ដារ៉ា ចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៍មិនបាន។

សម្ដេចតេជោបានលើកឡើងជាចុងក្រោយថា ៖ «ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រា ហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក