ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: អង្គការ FATF សម្រេចដកកម្ពុជាពីបញ្ជីប្រផេះពីការលាងលុយកខ្វក់

បារាំង៖ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) បានសម្រេចដល់ប្រទេសកម្ពុជានិងមរកូចេញពីបញ្ជីនៃការត្រួតពិនិត្យខ្លាំងពណ៌ប្រផេះនៃការលាងលុយកខ្វក់។

ការដកនេះគឺធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយបានកត់សម្គាល់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និងម៉ារ៉ុកក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រឆាំងការលាងលុយកខ្វក់/ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម (AML/CFT) រៀងៗខ្លួន ដែលគ្របដណ្តប់ដោយផែនការសកម្មភាពនីមួយៗរបស់ប្រទេសទាំងពីរ។

FATF បានលើកថាកម្ពុជាបានដោះស្រាយនូវកង្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីបំពេញតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពរបស់ខ្លួនលើចំណុចខ្វះខាតជាយុទ្ធសាស្រ្តដែល FATF បានកំណត់កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១។

FATF បន្ថែមថា៖ «ប្រទេសទាំងពីរលែងជាកម្មវត្ថុនៃដំណើរការត្រួតពិនិត្យកើនឡើងរបស់ FATF ទៀតហើយ ប៉ុន្តែនឹងបន្តធ្វើការជាមួយស្ថាប័នតំបន់រចនាប័ទ្ម FATF (FSRB) ដែលពួកគេជាសមាជិក ដើម្បីពង្រឹងរបប AML/CFT របស់ពួកគេ»

ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ចាប់តាំងពីឆ្នាំ២០១៩ មក។

តាមរយៈកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ យើងឃើញថាការវិវត្តនេះគឺជាភាពវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជាដែលបានធ្វើពីកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក