ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Erik Ten Hag អះអាងបែបនេះក្រោយទម្លាក់ FC Barcelona

អង់គ្លេស​៖ ក្រោយពីមើលឃើញទម្រង់ដ៏ល្អនៃការវាយបកពីក្រោយយ៉ាងគួរឱ្យភ្ញាក់ផ្អើល និងទម្លាក់ក្លិប FC Barcelona ពីពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ អ្នកចាត់ការក្លិប Manchester United លោក Erik Ten Hag ថ្លែងថា ក្រុមលោកអាចយកឈ្នះគ្រប់ក្រុមនានាបាន ខណៈក្លិបព្យាយាមស្វែងរកការឈ្នះពានណាមួយឱ្យបាន ក្រោយខកខានឈ្នះពានតាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ 

គួរឱ្យដឹងថា បច្ចុប្បន្ន Manchester United កំពុងស្ថិតក្នុងការប្រកួតប្រជែងពានចំនួន ៤ក្នុងដៃរួមមាន Europa League, Premier League, FA Cup និង EFL Cup លោក Ten Hag និយាយថា នេះគឺជាជំហានមួយទៀត ត្បិតថាបើអ្នកអាចទម្លាក់ Barcelona ជាក្រុមដែលកំពុងតែលេចធ្លោបំផុតមួយនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ពិតណាស់អ្នកត្រូវជឿជាក់ថាអ្នកគឺជាក្រុមខ្លាំង និងអាចយកឈ្នះបានគ្រប់ក្រុមទាំងអស់។ 

ក្នុងនោះ លោក Ten Hag ក៏បានកោតសរសើរនៅកីឡាករខ្លាំងៗមួយចំនួនដូចជា David (De Gea), Rapha (Varane), Licha (Martinez), Casemiro, Bruno (Fernandes) ដែលជាកីឡាករនាំជ័យជម្នះ។ ក្នុងការប្រកួតចុងក្រោយនេះ ខ្សែប្រយុទ្ធប្រេស៊ីល Anthony គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម។ 

Manchester United នៅតែបន្តមានភារកិច្ចសំខាន់នៅថ្ងៃអាទិត្យនេះ ដោយនឹងត្រូវជួបជាមួយ Newcastle United នាវគ្គផ្តាច់ព្រ័ត្រពាន EFL Cup ថ្ងៃអាទិត្យនេះ មុនបន្តប៉ះ West Ham នាពានរង្វាន់ FA Cup ថ្ងៃទី០២ ខែមីនា និងបន្តជួបជាមួយ Liverpool នៅពានរង្វាន់ Premier League នាថ្ងៃទី០៥ ខែមីនា ខណៈពាន Europa League នាវគ្គ ១៦ក្រុមចុងក្រោយ នឹងត្រូវចាប់ឆ្នោតនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក