ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអេស្តូនី និយាយនៅក្នុងខួបគំរប់មួយឆ្នាំនៃការឈ្លានពានរបស់រុស្សី

អេស្តូនី៖ នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas លើកទឹកចិត្តឱ្យលោកខាងលិចព្យាយាមទម្លាក់កេរ្តិ៍ឈ្មោះនូវរាល់ឧបករណ៍សព្វាវុធទាំងឡាយណារបស់រុស្សី ដែលបានប្រើប្រាស់សម្រាប់ការឈ្លានពានទៅលើអ៊ុយក្រែន ដើម្បីបញ្ជៀសនូវការវាយប្រហារណាមួយដែលនឹងអាចកើតមានឡើងបន្ថែមទៀតនាពេលអនាគត។ លោកស្រីនាយករដ្ឋមន្រ្តីអេស្តូនីបានថ្លែងបែបនេះប្រាប់ AFP ក្នុងឱកាសខួបគំរប់មួយឆ្នាំនៃការឈ្លានពានពីសំណាក់រុស្សីមកលើប្រទេសអ៊ុយក្រែន។ 

ថ្លែងពីរដ្ឋធានី Tallinn នៃប្រទេសអេស្តូនី លោកស្រី Kallas បញ្ជាក់ថា យើងគួរតែរួមដៃគ្នាដែលធ្វើយ៉ាងណាឱ្យការឈ្លានពាននេះខូចខាតប្រយោជន៍ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានចំពោះរុស្សី។ ប្រសិន​បើការឈ្លានពាននៅអ៊ុយក្រែននេះពិតជាទទួលបានលទ្ធផល ​ប្រាកដណាស់ថាឧបករណ៍សព្វាវុធទាំងនេះនឹងអាចយកទៅប្រើប្រាស់នៅកន្លែងផ្សេងៗទៀត។ 

គួរបញ្ជាក់ថា ប្រទេសអេស្តូនីគឺជាប្រទេសដែលធ្លាប់ស្ថិតក្រោមសហភាពសូវៀត បច្ចុប្បន្នគឺជាប្រទេសដែលជាសមាជិក NATO និងជាសមាជិកសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ប្រទេសរុស្សី។ ប្រទេសតូចមួយនេះបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនៅខាងអ៊ុយក្រែនតាំងពីថ្ងៃដែលសង្គ្រាមផ្ទុះឡើងដំបូង និងបានអំពាវនាវម្តងហើយម្តងទៀតឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តផ្តល់ការគាំទ្រទៅកាន់អ៊ុយក្រែន។ 

អេស្តូនី មានប្រជាជនប្រមាណជា ១,៣លាននាក់ប៉ុណ្ណោះ ប៉ុន្តែប្រទេសនេះបានផ្តល់ការគាំទ្រខ្លាំងក្លាបំផុតចំពោះអ៊ុយក្រែន ដោយកញ្ចប់់ជំនួយប្រមាណមួយឆ្នាំកន្លងទៅនេះមានទំហំទឹកប្រាក់លើសពី ១ភាគរយនៃទំហំ GDP សរុបរបស់ខ្លួន។ នៅពេលត្រូវបានសួរអំពីការជ្រើសរើសរវាងការបញ្ជូនជំនួយទៅអ៊ុយក្រែន និងកសាងកម្លាំងការពារប្រទេសរបស់ខ្លួន លោកស្រីបានជ្រើសរើសយកការការពារចាប់ផ្តើមដោយអ៊ុយក្រែន។ លោកស្រីធ្លាប់បានលើកឡើងថា៖"ប្រសិនបើពួកគេ (អ៊ុយក្រែន) បន្តប្រយុទ្ធនៅទីនោះ មានន័យថាយើង ក៏ដូចជាពួកគេកំពុងធ្វើឱ្យសត្រូវរួមរបស់យើងធ្លាក់ចុះខ្សោយ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក