ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លទ្ធផលចាប់ពូលផ្លូវការនៃពានរង្វាន់ World Cup នារីឆ្នាំ២០២៣

អន្តរជាតិ៖ ក្រោយពីបានរកឃើញក្រុមទាំងបីរួមមានហៃទី, ប៉ាណាម៉ា និងព័រទុយហ្គាល់ ដែលដណ្តើមបានកៅអីវគ្គចែកពូលផ្លូវការនៃពានរង្វាន់ FIFA Women World Cup ឆ្នាំ២០២៣ រួចរាល់ FIFA បានរៀបចំពិធីចាប់ឆ្នោតចែកពូលផ្លូវការសម្រាប់ព្រឹត្តិការណដ៏ធំបួនឆ្នាំម្តងនេះរួចរាល់ផងដែរ។ ចំពោះលទ្ធផលចាប់ពូលផ្លូវការរួមមាន៖ 

ពូល A៖ ណូវែលហ្សេឡង់ (ម្ចាស់ផ្ទះ), ណ័រវេយ៍, ហ្វីលីពីន និងស្វីស។

ពូល B៖ អូស្រ្តាលី (ម្ចាស់ផ្ទះ), អៀរឡង់, នីហ្សេរីយ៉ា និងកាណាដា។ 

ពូល C៖ អេស្ប៉ាញ, កូស្តារីកា, ហ្សាំប៊ី និងជប៉ុន។ 

ពូល D៖ អង់គ្លេស, ហៃទី, ដាណឺម៉ាក និងចិន។ 

ពូល E៖ សហរដ្ឋអាមេរិក (ក្រុមការពារតំណែងជើងឯក), វៀតណាម, ហូឡង់ និងព័រទុយហ្គាល់។ 

ពូល F៖ បារាំង, ចាម៉ៃកា, ប្រេស៊ីល និងប៉ាណាម៉ា។ 

ពូល G៖ ស៊ុយអែត,​ អាហ្វ្រិកខាងត្បូង, អ៉ីតាលី និងអាហ្សង់ទីន។ 

ពូល H៖ អាល្លឺម៉ង់, ម៉ារ៉ុក, កូឡុំប៊ី និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA Women World Cup ឆ្នាំ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដែលជាការរៀបចំរួមគ្នារវាងប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់។ ការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន ១០​ ដែលស្ថិតនៅ ៩ទីក្រុងខុសៗគ្នា ពោលគឺនៅអូស្រ្តាលី ចំនួន៥ទីក្រុង និងណូវែលហ្សេឡង់ ចំនួន ៤ទីក្រុង ខណៈកាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេសបារាំង ហើយសហរដ្ឋអាមេរិកជាអ្នកគ្រងជើងឯក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក