ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តៃវ៉ាន់អះអាងថា ចិនកំពុងរៀនសូត្រពីរុស្សីជុំវិញសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះបាននិយាយថា កងទ័ពចិនបាននិងកំពុងរៀនសូត្រពីករណីនៃការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដោយកំពុងសិក្សាមើលនូវយុទ្ធសាស្រ្តណាមួយដែលអាចវាយប្រហារលើកោះតៃវ៉ាន់បានដោយជោគជ័យ ហើយលោកក៏បានបញ្ជាក់ថា យ៉ាងណាក៏ដោយក៏តៃវ៉ាន់ត្រៀមខ្លួនរួចរាល់ជាស្រេច ចំពោះការប៉ុនប៉ងណាមួយរបស់ចិន។

ជារឿយៗ តៃវ៉ាន់តែងតែធ្វើការលើកឡើង ព្រមទាំងពិភាក្សាជាហូរហែអំពីលទ្ធភាពណាមួយនាពេលអនាគតដែលចិនអាចនឹងបើកការវាយប្រហារមកលើដែនកោះមួយនេះ ប៉ុន្តែជានិច្ចកាល ចិនតែងតែបានអះអាងថាមិនមានគោលបំណងបែបនេះឡើយ ត្បិតចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។

រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានថ្លែងនៅចំពោះមុខសភាតៃវ៉ាន់ថា៖ "សង្គ្រាមរុស្សី​ និងអ៊ុយក្រែន បាននាំមកនូវមេរៀនជាច្រើនដល់ពួកគេ (កងទ័ពចិន) ដែលប្រាកដណាស់ថាគេកំពុងរកវិធីឆាប់រហ័សណាមួយដើម្បីវាយប្រហារអ៊ុយក្រែន"។ លោកបន្ថែមថា ទោះបីជាកងកម្លាំងចិនកំពុងព្យាយាមរៀបចំផែនការវាយប្រហារលឿនក៏ដោយ ពួកគេនឹងប្រឈមមុខនឹងការលំបាកក្នុងការវាយប្រហារមកលើកោះនេះដែរ ដែលមិនអាចងាយក្នុងការវាយប្រហារក្នុងពេលត្រឹមមួយ ឬពីរសប្តាហ៍បានឡើយ។ 

រដ្ឋាភិបាលជាប់ឆ្នោតតាមការបោះឆ្នោតបែបប្រជាធិបតេយ្យនៃកោះតៃវ៉ាន់បានបញ្ជក់ថា មានតែប្រជាជនតៃវ៉ាន់់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចពីជោគវាសនារបស់ខ្លួន។ បច្ចុប្បន្ន អ៊ុយក្រែនបានទទួលការគាំទ្រ និងលើកទឹកចិត្តយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជននៅតៃវ៉ាន់ ហើយរដ្ឋាភិបាលតៃវ៉ាន់់ក៏បានបញ្ជូនជំនួយមនុស្សធម៌ជាច្រើនលើកច្រើនសារឱ្យទៅអ៊ុយក្រែន ក្រឡេកទៅមើលចិនឯណោះវិញ នៅតែបន្តមានកិច្ចសហការជាមួយរុស្សីផ្នែកការទូត និងពុំបានថ្កោលទោសណាមួយ ទៅលើសកម្មភាពដែលរុស្សីបានហៅថាជា "ប្រតិបត្តិការយោធាពិសេស" នេះឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក