វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ខ្សែភាពយន្តបុរាណរឿង «អប្សរាមហាអង្គរ» នឹងរម្លឹកទៅដល់សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្រ្តខ្មែរ

ភ្នំពេញ៖ ភាពយន្តភាគរឿងអប្សរាមហាអង្គរ ដែលជាខ្សែភាពយន្ត ត្រូវបាននិពន្ធឡើងនៅតាមលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និងសតវត្សទី១៣ ហើយនឹងរម្លឹកទៅដល់សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា។

រឿងបុរាណខ្មែរ «អប្សរាមហាអង្គរ» ត្រូវបានធ្វើពិធីក្រុងពាលីបើកការថតកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ភាពយន្តភាគរឿង អប្សរាមហាអង្គរ មានតួសម្តែងតំណាងអង្គក្សត្រ និងតួអង្គផ្សេងៗទៀតសុទ្ធសឹងតែជាតារាសម្តែងល្បីៗ ព្រមទាំងបវរកញ្ញាកម្ពុជាជាច្រើនរូបផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គ្រឿងតែងនិងឈុតបុរាណដែលតួសម្តែងស្រីត្រូវគ្រងគឺដកស្រង់ចេញពីអប្សរាដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទខ្មែរ ដែលអាចរម្លឹកទៅដល់សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រកម្ពុជា គឺសម័យអង្គរ តាមរយៈភាពយន្តរឿងអប្សរាមហាអង្គរនេះ។

គួរឱ្យដឹងដែរថាក្បាច់គុនល្បុក្កតោ របាំ អប្សរា ដែលសុទ្ធតែជាបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ របស់អង្គការយូណេស្កូ នឹងត្រូវបានយកមករំលេចនៅក្នុងឈុតឆាកដ៏អស្ចារ្យនេះផងដែរ បើតាមការបញ្ជាក់ពីអ្នកដឹកនាំសម្តែងលោក ហ្វៃ សំអាង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក