ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខេត្តប៉ៃលិនប្រែក្លាយជាទឹកដីត្បូងពេជ្រមកជាខេត្តកសិកម្មនិងទេសចរណ៍

ភ្នំពេញ៖ ខេត្តរំដោះចុងក្រោយរបស់កម្ពុជានិងជាទឹកដីត្បូងពេជ្រប៉ៃលិនបានប្រែខ្លួនទៅជាខេត្តដែលពឹងផ្អែកលើកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍វិញក្រោយពីបានប្រែខ្លួនពីអតីតសមរភូមិប្រយុទ្ធទៅជាខេត្តដែលពោពេញដោយការអភវិឌ្ឍ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ បានលើកឡើងពីសក្កដានុពលរបស់ខេត្តលើវិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តដែលបានទាក់ទាញនូវអ្នកវិនិយោគ បានបង្កើននូវចំណូលដល់ប្រជាពលរដ្ឋជាច្រើន។

លោកស្រីបានថ្លែងដោយបានលើកបង្ហាញនូវដំណាប់មៀន ដំណាប់ស្វាយ ស្រាក្រហម និងប្រេងកូឡាដែលផលិតនៅក្នុងខេត្តបង្ហាញទៅកាន់អ្នកកាសែតថាពេលនេះខេត្តប៉ៃលិនអាចធ្វើបានហើយ ក្រៅពីនេះខេត្តក៏ប្រមូលនូវទិន្និផលស្វាយ និងមៀនពីខេត្តដទៃសម្រាប់តម្រូវការផ្ដត់ផ្គង់ដល់សង្វាក់ផលិតកម្មរោងចក្រដែលមានក្នុងខេត្តផងដែរ។

លោកស្រីបានបញ្ជក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយខេត្តប៉ៃលិនបាននាំចេញកសិផលទៅក្រៅប្រទេសជាង ២លានតោន ដែលទិសដៅនេះការនាំចេញមានថៃ វៀតណាម និងចិន។ លោកស្រីបញ្ជាក់ថាក្នុងខេត្តមាន្កន្លែងទិញផលិតផលកសិកម្មចំនួន ៥៤កន្លែង ជាមួយគ្នានឹងមានច្រកព្រំដែនចំនួន១ផងដែរ។

ជាមួយគ្នានឹងការបង្ហាញពីលទ្ធផលក្នុងវិស័យកសិកម្ម ពាណិជ្ជកម្មលោកស្រី បាន ស្រីមុំ ក៏បានលើកឡើងពីវិស័យទេសចរណ៍ក្នុងខេត្តរបស់លោកស្រីផងដែរដែលគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២នេះ ខេត្តបានទទួលភ្ញៀវទេសចរបានប្រមាណជិត ១លាននាក់ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។

គួរឱ្យដឹងដែរថាខេត្តប៉ៃលិនមានតំបន់ទេសចរណ៍សរុប ៨កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន១ រមណីដ្ឋានធម្មជាតិចំនួន៤ កសិទេសចរណ៍ចំនួន១ និងអេកូទេសចរណ៍ចំនួន១។

ខេត្តប៉ៃលិនគឺជាខេត្តមួយរបស់កម្ពុជាដែលមានផ្ទៃក្រឡា ១ ១៩៤,៦១ គីឡូម៉ែត្រក្រឡា មានក្រុង១ និងស្រុក១ ដែលមានប្រជាជនសរុបប្រមាណ ៧៨ ៩៧៥នាក់ ក្នុងនោះស្រី ៣៩ ៤១៦នាក់ ជាខេត្តដែលមានព្រំប្រទល់ជាប់ព្រំដែនកម្ពុជាថៃប្រវែង ៤៤គីឡូម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក