ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសុខាភិបាលក្រើនរំលឹកពលរដ្ឋពីការគំរាមកំហែងសុខភាពថ្មីនៃជំងឺផ្ដាសាយបក្សី

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខភិបាលលោក ម៉ម ប៊ុនហេង បានក្រើនរំលឹកប្រជាពលរដ្ឋពីការគំរាមកំហែងជាថ្មីនៃជំងឺផ្ដាសាយបក្សីមកលើសុខភាពរបស់ប្រជាពលរដ្ឋ ក្រោយរកឃើញការផ្ទុះឡើងវិញនៃជំងឺនេះនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែកុម្ភៈ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានណែនាំដល់ពលរដ្ឋឱ្យឧស្សាហ៍លាងដៃ ជាមួយសាប៊ូនិងទឹកស្អាតមុននិងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។ លោកបន្ថែមថា ត្រូវនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវចម្អិន ឱ្យបានឆ្អិនល្អ ជាពិសេសត្រូវឆាប់រាយការណ៍ទៅ អាជ្ញារធរសុខាភិបាលនៅនឹងកន្លែង ឬក្រសួងសុខាភិបាល ក្នុងករណីសង្ស័យ ហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់។

លោកបានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន»

កម្ពុជាបានរកឃើញករណីថ្មីនៃជំងឺផ្ដាសាយបក្សីកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលបានសម្លាប់ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ និងបានកើតលើបុរសអាយុ ៤៩ឆ្នាំដែលជាឪពុកក្មេងស្រីរងគ្រោះ។ ក្រៅពីនេះក្រុមការងារក្រសួងបានធ្វើសំណាកលើមនុស្ស ១១នាក់ផ្សេងទៀតផងដែរ។

នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះមាន ៤៥ករណីកើតលើកុមារអាយុក្រោម ១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង ៥៨ជានារី។

ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន ៥៨ករណី មានតែ ១៩ករណីទេដែលមានជីវិត ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និង ធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើជាបន្តបន្ទាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក