ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អនុររដ្ឋមន្ត្រីការបរទេសជប៉ុន៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២៣ ជាចំណងដ៏រឹងមាំរវាង ប្រជាជន ជប៉ុននិងកម្ពុជា

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក តាកិអ៊ិ ស៊ុនស៊ុកិ បានអញ្ជើញក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២៣ ក្រោមប្រធានបទ «មិត្តភាពស្រស់បំព្រងរបស់យើង» និង លើកឡើងថានេះជាព្រឹត្តិការណ៍ដ៏សំខាន់នៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលជាចំណងដ៏រឹងមាំរវាង ប្រជាជន ជប៉ុននិងកម្ពុជា។

ពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២៣ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក៏មានការចូលរួមពី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាហង់ ជួនណារ៉ុន និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ប៉ែន មុនីមករា អនុរដ្ឋលេខាធិការក្រសួងការបរទេស រួមទាំងសហប្រតិបត្តិការអន្តរជាតិ លោក ចាន់ រតនា ផងដែរ។

អនុរដ្ឋមន្ត្រីការជប៉ុនបានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពជប៉ុន និងកម្ពុជា ហើយរយៈពេល៧0ឆ្នាំនេះ ចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសយើងទាំងពីរ បានរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្តិការក្នុងដំណើការស្វែងរកសន្តិភាពនៅកម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដ៏គួរឱ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន ហើយតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរបស់ជប៉ុនកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់។

លោក តាកិអ៊ិ ស៊ុនស៊ុកិ បានគួសបញ្ចាក់ថា នាយករដ្ឋមន្ត្រីជប៉ុនលោក គិស៊ីដា និងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ហើយបានយល់ព្រមលើកកម្ពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលក្រោមភាពជាដៃគូ ជប៉ុនចង់ពង្រីកបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា មហោស្រពគីហ្សូណា ផ្តល់ជូននូវឱកាសមួយសម្រាប់ប្រជាជនកម្ពុជា និងជប៉ុនជាច្រើននាក់ ដើម្បីទទួលបានបទពិសោធន៍ដ៏មានតម្លៃពីទម្រង់បែបប្រពៃណី និងទំនើបនៃសិល្បៈខ្មែរ-ជប៉ុន តាមរយៈការសម្តែងតាមបែបប្រពៃណី និង ទំនើបចម្រុះដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ទស្សនិកជន និងស្វែងយល់ពីសកម្មភាពសិក្សាសហការគ្នា តាមរយៈសិល្បៈ និងសិល្បៈច្នៃប្រឌិត។

គួរឱ្យដឹងដែរថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២៣ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

លោក តាកិអ៊ិ ស៊ុនស៊ុកិ បព្ជាក់ថា៖ «តាមរយៈមហោស្រពនេះ ខ្ញុំសង្ឃឹមថា ប្រជាជនជាច្រើននឹងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ជប៉ុននិងកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិត្តភាពរបស់យើងនឹងរីកសុះសាយដូចប្រធានបទនៃព្រឹត្តិការណ៍មហោស្រពនេះ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក