ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាច់បង្កកខូចគុណភាពប្រមាណជាង ៨តោន ត្រូវបានកម្ទេចចោល

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខារាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញសុខភាពសត្វដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ច បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពប្រមាណជាង ៨តោន។

មន្រ្តីជំនាញ ក.ប.ប. នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពចំនួន ៨ ១៧២គីឡូក្រាម ដែលមានដូចជា បេះដូងជ្រូក អណ្ដាតជ្រូក ជង្គង់មាន់ ត្រីបង្កក ទាបង្កក និងសាច់ផ្សេងៗទៀត។

មន្តី្រជំនាញបានបញ្ជាក់ថា សាច់ទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលពីរថ្ងៃកន្លងមកស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។

អគ្គនាយកដ្ឋាន ក.ប.ប. រម្លឹកឱ្យដឹងថាសាច់បង្កកដែលបានរកឃើញទាំងអស់នេះគឺជាសាច់ដែលខូចគុណភាព និងរក្សាទុកពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃលក្ខខណ្ឌតម្រូវអនាម័យ ដែលជាហេតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ប្រសិនទំនិញទាំងអស់នេះចរាចរលក់ទៅដល់ទីផ្សារ។

គួរឱ្យដឹងដែរថា កាលពីថ្មីៗនេះសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត ២តោន ហើយក៏ត្រូវបានមន្ត្រីជំនាញ ក.ប.ប. នាំយកទៅបំផ្លាញចោលផងដែរ បន្ទាប់ពីបង្ក្រាបបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក