ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខួប៤៤ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្តេចតេជោនិងភរិយាព្រមទាំងកូនប្រុស

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ បានចេញសារក្នុង Channel Telegram សម្តេចបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះគឺជាខួបលើកទី៤៤ ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនឹងកូនប្រុសដែលមិនបានស្គាល់មុខគ្នា តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សារសម្តេចឱ្យដឹងថា៖ «ថ្ងៃនេះ២៤ កុម្ភ: ២០២៣នេះជាខួបលើកទី៤៤ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញំជាមួយនិងកូនប្រុសដែលមិនដែលបានស្គាល់មុខគ្នា (២៤កុម្ភ:១៩៧៩ ដល់២៤កុម្ភ: ២០២៣) បន្ទាប់ពីការជួបគ្នាចុងក្រោយនៅថ្ងៃ១៨ មិថុនា ១៩៧៧ មុន២ថ្ងៃដែលខ្ញុំចេញដឹកនាំការតស៊ូវាយពួក ប៉ុល ពត នៅថ្ងៃ២០ មិថុនា ១៩៧៧»

សម្ដេចតេជោបានរម្លឹកថាសម្ដេច និងភរិយា ក៏ដូចជាប្រជាជនកម្ពុជានៅទូរទាំងប្រទេស សុទ្ធតែជួបរឿងប្រហាក់ប្រហែលគ្នានៅក្នុងរបប ប៉ុល ពត និង ដើម្បីរម្លឹកដល់រឿងអតីកាល សម្ដេចបានចេញផ្សាយចេញនូវសៀវភៅគូព្រេងមិនព្រាត់ដែលអានដោយកញ្ញា ម៉ង់ ចាន់កញ្ញា តាម channel Telegram របស់សម្តេចផ្ទាល់នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមឱ្យដឹងថា Channel Telegram សម្ដេចនឹងចាក់ផ្សាយផងដែរ នូវខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខគឺផ្សាយបន្ទាប់ពីទូរទស្សន៍ចាក់ផ្សាយក្នុងរង្វង់មួយម៉ោងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក