ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីកោតសរសើរនិស្សិតមានពិការភាពដែលបានបន្តការសិក្សារហូតទទួលបានសញ្ញាបត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរដល់និស្សិតមានពិការភាពចំនួន ២៣នាក់ដែលបានបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់និស្សិតដែលមានពិការភាពដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះចំនួន ១លានរៀលក្នុងម្នាក់ និងបានសំដែងការកោតសរសើរដល់និស្សិតមានពិការភាពជ័យលាភីទាំង២៣នាក់នេះផងដែរ។

សម្ដេចតេជោថា៖ «យើងពិការរាងកាយតែយើងមិនពិការផ្លូវចិត្តទេ។ ក្មួយៗទទួលបានសញ្ញាបត្រថ្ងៃនេះជាការល្អ»

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកដល់ជនមានពិការភាពទាំងអស់ឱ្យខិតខំបន្តការសិក្សា និងជំរុញដល់ស្ថាប័នរដ្ឋនិងឯកជនទាំងអស់ឱ្យទទួលយកជនមានពិការភាពឱ្យចូលធ្វើការផងដែរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក