ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតម្លើងប្រាក់ឧបត្ថម្ភដល់បណ្ណាល័យ ហ៊ុន សែន ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដល់ ១០លានរៀលក្នុង១ខែ បន្ទាប់ពីបានស្ដាប់ការរាយការណ៍របស់ប្រធានបណ្ណាល័យនេះក្នុងពេលប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្ដេចតេជោបានលើកឡើងថាការសម្រេចនេះគឺដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតក្នុងការទទួលចំណេះដឹងពីការអានសៀវភៅក្នុងបណ្ណាល័យ។
សម្ដេចថា៖ «ធ្វើការថ្ងែសៅរ៍អត់បានជួបប្រពន្ធអត់ជួបប្ដីគេទេ! ត្រួវយល់គេដែរ។ […] នេះចង់ជំរុញនិស្សិតរបស់យើងសិក្សាស្រាវជ្រាវតារយៈសៀវភៅដែលយើងដាក់នៅទីនោះ»។
សម្ដេចតេជោបានបញ្ជាក់ទៅកាន់ខុទ្ធកាល័យរបស់សម្ដេចឱ្យរៀបចំពីខែមីនា ឆ្នាំ២០២៣ តទៅ ខណៈសម្ដេចបានជំរុញដល់និស្សិតឱ្យធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើននូវចំណេះដឹងរបស់ខ្លួន៕
PHOTO: ហ៊ុន យុទ្ធគុណ