ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីចង់ឱ្យប្រើប្រាស់ដុល្លារបើកផ្ដល់ដល់និស្សិតកម្ពុជានៅឡាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកជាយោបល់ចង់ឱ្យមានការបើកផ្ដល់ប្រាក់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅឡាវដើម្បីឆ្លើយតបនឹងអតិផរណាក្នុងប្រទេសឡាវ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាដោយសារតែប្រទេសឡាវជួបបញ្ហាអតិផរណារហូតដល់ ៤០% ធ្វើឱ្យលុយគីបរបស់ឡាវចុះថ្លៃបានធ្វើឱ្យនិស្សិតកម្ពុជាដែលសិក្សានៅក្នុងប្រទេសជួបការលំបាកដោយសារប្រាក់ឧបត្ថម្ភដែលនិស្សិតកម្ពុជាម្នាក់ទទួលបានពីរដ្ឋាភិបាល ១៨០ដុល្លារពេលប្ដូរទៅប្រាក់គីបរបស់ឡាវសម្រាប់បើកផ្ដល់ជូនសិស្សទទួលបានតែជាង ៩០ដុល្លារប៉ុណ្ណោះ។

សម្ដេចតេជោថាដើម្បីដោះស្រាយបញ្ហានេះសម្ដេចបានលើកជាដំណោះស្រាយថាគួរតែបើកផ្ដល់ឱ្យនិស្សិតខ្មែរនៅឡាវទាំងអស់ជាដុល្លារតែម្ដង ខណៈកម្ពុជាក៏នឹងបើកផ្ដល់ប្រាក់ដូល្លារដល់និស្សិតឡាវនៅកម្ពុជាដែរ។

សម្ដេចថា៖ «អញ្ចឺងទេបានជាខ្ញុំស្នើនាយករដ្ឋមន្ត្រីរបស់ឡាវថាឥឡូវដើម្បីកុំឱ្យមានការលំបាកលើបញ្ហាការប្ដូរប្រាក់យើងគួរតែស្រុះស្រួលគ្នាផ្ដល់ជាប្រាក់ដុល្លារឱ្យតែម្ដងទៅ។ យើងផ្ដល់ប្រាក់ដុល្លារដល់និស្សិតឡាវនៅកម្ពុជា ហើយឡាវផ្ដល់ប្រាក់ដុល្លារដល់និស្សិតកម្ពុជានៅឡាវដើម្បីកាត់បន្ថយការលំបាករបស់និស្សិតនៅក្នុងប្រទេសឡាវដែលមានការលំបាកខ្ពស់»

គួរឱ្យដឹងផងដែរថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសឡាវមានចំនួនប្រមាណ ៨៦រូប។

ថ្លែងក្នុងពេលដែលសម្ដេចតេជោធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានជួបនិស្សិតខ្មែរនៅទីនោះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រជាមានិតឡាវលោកស្រី ថោង សុគន្ធារី មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ បច្ចុប្បន្នជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។

លោកស្រីបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក