ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទំនើប

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «សម័យនេះហើយមិនមែនជាសម័យកាន់ឯកសារទាំងដុលនោះទេ»។ របៀបធ្វើការងាររបស់សម្ដេចគឺតាមបែបឌីជីថលស្ទើរទាំងអស់សូម្បីតែចុះហត្ថលេខា។

ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញជាថ្មីដល់មន្ត្រីរបស់ខ្លួនឱ្យចេះទាញយកបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើការ ដោយថាមិនត្រូវមើលរំលងពីបញ្ហានេះទេព្រោះសម័យបច្ចុប្បន្នកាន់តែទំនើបនិងលឿនដូច្នេះមិនអាចធ្វើការដូចពីមុនទេ។

សម្ដេចតេជោថា៖ «ថ្ងៃមុនឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជូនឯកសារប្រញាប់មួយសុំហត្ថលេខាមកតែថត។ ខ្ញុំថាអត់ទេធ្វើជា PDF មកឱ្យខ្ញុំ»

សម្ដេចតេជោក៏បានបង្ហាញពីបច្ចេកវិទ្យាថ្មីដែលសម្ដេចកំពុងប្រើប្រាស់ក្នុងការចុះហត្ថលេខាជាឌីជីថលដែលសុវត្ថិភាពផងដែរ។

បើទោះបីមានអាយុជាង ៧០ឆ្នាំហើយក្ដី ក៏សម្ដេចតេជោ ហ៊ុន សែន ក៏នឹងបង្រៀនអភិបាលខេត្តក្មេងៗឱ្យចេះប្រើបច្ចេកវិទ្យានេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក