លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រឿងមនុស្សស្រមោចវគ្គ៣ Ant-Man and the Wasp ចាប់ផ្ដើមចាក់បញ្ចាំងហើយ

ភ្នំពេញ៖ សម្រាប់អ្នកគាំទ្រ Marvel Super Hero ពេលនេះរឿងមនុស្សស្រមោច Ant-Man and the Wasp: Quantumania (3D) បានចាប់ផ្ដើមចាក់បញ្ចាំងគ្រប់រោងភាពយន្ត Legend Cinema ហើយដោយចាប់បញ្ចាំងពីថ្ងៃទី២៣ ខែកុម្ភៈ នេះតទៅ។

Ant-Man and the Wasp: Quantumania គឺជាខ្សែភាពយន្តកំពូលវីរបុរសអាមេរិកឆ្នាំ២០២៣ ដោយផ្អែកលើ Marvel Comics ដែលមានតួអង្គ Scott Lang / Ant-Man និង Hope Pym / Wasp ។

ផលិតដោយ Marvel Studios និងចែកចាយដោយ Walt Disney Studios Motion Pictures វាជារឿងភាគរបស់ Ant-Man (2015) និង Ant-Man and the Wasp (2018) និងខ្សែភាពយន្តទី៣១នៃ Marvel Cinematic Universe (MCU) ។

Spoiler Alert នៅក្នុងខ្សែភាពយន្តនេះ Lang និង Van Dyne ត្រូវបានបញ្ជូនទៅកាន់ Quantum Realm រួមជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយប្រឈមមុខនឹង Kang the Conqueror។

EAC សុំ Rate ៧,៨ លើ ១០ សម្រាប់រឿងនេះ។

តើអ្នកត្រៀមរួចឬនៅសម្រាប់ការចូលទៅកាន់ពិភពតូចល្អិតជាមួយ Ant-Man នៅគ្រប់រោងភាពយន្ត Legend ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ?



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក