ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោស្នើឱ្យអភិបាលរាជធានីខេត្តបង្កើតគ្រុប Telegram ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់បង្កើតគ្រុប Telegram តាមខេត្តរៀងខ្លួនៗដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបព័ត៌មានក្លែងក្លាយបានទាន់ពេលវេលាពាក់ព័ន្ធនឹងករណីផ្សេងៗដែលកើតឡើងនៅខេត្តរបស់ខ្លួន។

សម្តេចតេជោ បានទទួលស្គាល់ថា គ្រុប Telegram គឺជាប្រព័ន្ធមួយដែលផ្តល់ព័ត៌មានដល់ពលរដ្ឋបានយ៉ាងឆាប់រហ័សជាងហ្វេសប៊ុក។

ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃដែលធ្វើឡើងនៅសណ្ឋាគារសុខានារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «ប្រៀបធៀបនឹងហ្វេសប៊ុក អានេះ (Telegram) គឺរហ័សឆ្ងាយណាស់ គ្រាន់តែអត់មានការឆ្លងឆ្លើយគ្នា ប៉ុន្តែព័ត៌មានត្រូវបានបំភ្លឺទាន់ពេល អ៊ីចឹងខ្ញុំស្នើឱ្យ (អភិបាលខេត្ត) ធ្វើកិច្ចការងារហ្នឹងដើម្បីរួមគ្នាទទួលបានព័ត៌មានបានរហ័ស»។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងធ្វើទំនាក់ទំនងជាមួយអភិបាលខេត្តណាដែលបង្កើតគ្រុបឆាលណែលតេឡេក្រាម ហើយសម្តេចនឹងទាញព័ត៌មានទាំងនោះបញ្ចូលក្នុងគ្រុបឆាលណែលតេឡេក្រាមសម្តេចតេជោផ្ទាល់តែម្តងដើម្បីផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយជាងហ្នឹង។ សម្តេចថ្លែងថា៖«អាហ្នឹងដើម្បីជៀសវាងព័ត៌មានបំភ្លៃការពិត យើងត្រូវរួមគ្នាកម្ចាត់ចោលអាព័ត៌មានក្លែងបន្លំ ពីព្រោះពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងជាមួយវា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក