ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព័រទុយហ្គាល់ ហៃទី និងប៉ាណាម៉ា កក់កៅអីចុងក្រោយ និងបង្ហាញខ្លួនលើកដំបូងនៅ World Cup នារី

អន្តរជាតិ៖ ការប្រកួត Play-Off ដណ្តើមកៅអីទៅវគ្គចែកពូលផ្លូវការនៃព្រឹត្តិការណ៍ FIFA Women World  Cup ២០២៣ បានបញ្ចប់ជាផ្លូវការ ដោយក្រុមចំនួន ៣ មកពីសហព័ន្ធទ្វីបបាល់ទាត់ចំនួន ២ បានកក់កៅអី និងបង្ហាញខ្លួនលើកដំបូងដែលរួមមាន ព័រទុយហ្គាល់, ហៃទី និងប៉ាណាម៉ា។ 

ព័រទុយហ្គាល់ រកបានជ័យជម្នះវគ្គ​ Play Off ចុងក្រោយក្នុងលទ្ធផល ២-១ ទល់នឹងក្រុមជម្រើសជាតិកាមេរ៉ូន នៅកីឡដ្ឋាន Hamilton ដោយគ្រាប់បាល់របស់កីឡាការិនី Diana Gomes និង Carole Silva Costa ស្របពេលកាមេរ៉ូនតដៃវិញបានមួយគ្រាប់ដូចគ្នាពីកីឡាការិនី Ajara Nchout។ ព័រទុយហ្គាល់ ទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងនាព្រឹត្តិការណ៍ World Cup នារី ដោយស្ថិតនៅក្នុងពូល E រួមជាមួយក្រុមការពារតំណែងជើងឯក សហរដ្ឋអាមេរិក, វៀតណាម និងហូឡង់។

ដោយឡែក ក្រុមជម្រើសជាតិហៃទី បានយកឈ្នះក្រុមជម្រើសជាតិឈីលី ក្នុងការប្រកួត Play Off ចុងក្រោយ ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន North Harbour  ស្ថិតនៅទីក្រុង Auckland ប្រទេសណូវែលហ្សេឡង់។ កីឡាការិនីហៃទី Melchie Dumornay ស៊ុតចុងម៉ោងពីរគ្រាប់នៅនាទីទី៤៥+១ និងនៅនាទីទី៩០+៨ ជួយឱ្យហៃទីបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ខណៈឈីលី តបបានតែមួយគ្រាប់វិញប៉ុណ្ណោះដោយកីឡាការិនី María José Rojas នៅនាទីទី៩០+១។ ហៃទី នឹងស្ថិតនៅក្នុងពូល D ជាមួយក្រុមជម្រើសជាតិអង់គ្លេស, ដាណឺម៉ាក និងចិន។

ចុងក្រោយបង្អស់ ក្រុមជម្រើសជាតិប៉ាណាម៉ា ក៏ទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ដូចគ្នា ក្រោយទម្លាក់ប៉ារ៉ាហ្គាយនៅប្រកួតចុងក្រោយក្នុងលទ្ធផល ១-០។ គ្រាប់បាល់មួយគ្រាប់គត់ជួយឱ្យប៉ាណាម៉ា ឡើងមកបង្ហាញខ្លួននៅ World Cup ធ្វើបានដោយកីឡាការិនី Lineth Isabel Cedeño Valderrama ដែលប្រកបអាជីពនៅក្លិប Sampdoria នៅអ៉ីតាលី។ ក្រុមជម្រើសជាតិប៉ាណាម៉ា នឹងត្រូវចូលរួមនៅក្នុងពូល D ជាមួយក្រុមជម្រើសជាតិបារាំង, ចាម៉ៃកា និងប្រេស៊ីល។ 

ព្រឹត្តិការណ៍ FIFA Women World Cup ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក