ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីរុស្សីអះអាងថា ទំនាក់ទំនងរុស្សី​ និងចិនគឺជាចំណុចសំខាន់នៃស្ថិរភាពអន្តរជាតិ

អន្តរជាតិ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយក្នុងជំនួបការបរទេសជាន់ខ្ពស់មួយនៅថ្ងៃពុធ ទី២២ ខែកុម្ភៈម្សិលមិញនេះថា ទំនាក់ទំនងការបរទេសរវាងរុស្សី និងចិន គឺជាកត្តាសំខាន់មួយក្នុងការរក្សាស្ថិរភាពស្ថានការណ៍អន្តរជាតិ។ ក្នុងជំនួបជាមួយលោក Wang Yi លោកប្រធានាធិបតី Putin ថ្លែងថា៖ ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនៅលើឆាកអន្តរជាតិគឺពិតជាមានសារៈសំខាន់ចំពោះការរក្សាស្ថិរភាពពិភពលោក។ 

ជំនួបរវាងភាគីទាំងពីរកើតឡើងចំពេលដែលប្រទេសចិន កំពុងបង្ហាញក្នុងនាមជាអ្នកសម្របសម្រួលស្ថានការណ៍ ជាពិសេសទៅលើបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលគេរំពឹងថាចិននឹងអាចនាំមកនូវដំណោះស្រាយដ៏ល្អប្រសើរមួយនាពេលឆាប់ៗខាងមុខនេះ។ កន្លងមកចិនតែងតែព្យាយាមរក្សាខ្លួនក្នុងជំហរឯករាជ្យក្នុងជម្លោះនេះ បើទោះបីជាគេមើលឃើញថារដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយរុស្សី។ 

ផ្ទុយពីនេះ ទីក្រុងវ៉ាស៊ីនតោន និងអង្គការ NATO ឯណោះវិញបានសម្តែងការព្រួយបារម្ភថា ចិនអាចនឹងកំពុងត្រៀមបញ្ជូនសព្វាវុធ និងគ្រាប់រំសេវដើម្បីជួយជំរុញឱ្យរុស្សីបន្តសកម្មភាពរបស់ខ្លួនក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ ប៉ុន្តែអ្នកការទូតកំពូលរបស់ចិននៅតែបន្តនិយាយដោយទទូចថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរ (ចិន-រុស្សី) ពុំមែនស្ថិតក្នុងគោលបំណងប្រឆាំងទៅលើប្រទេសទីបីណាមួយឡើយ។ កន្លងទៅថ្មីៗ ក្រសងការបរទេសចិន ក៏បានជួបជាមួយមន្រ្តីការបរទេសជាន់ខ្ពស់របស់រុស្សីលោក Sergei Lavrov ផងដែរ។ 

បច្ចុប្បន្ននេះ លោក Wang Yi កំពុងស្ថិតនៅក្នុងដំណើរជំនួបចុងក្រោយរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកនឹងជួបពិភាក្សាជាមួយលោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក