ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាល ៤០នាក់ដើម្បីជួយកម្ពុជារៀបចំការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក តាកេ ហ្ស៊ឺនសឺកិ (TAKEI Shunsuke) បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាថា ដើម្បីគាំទ្រដល់ការរៀបចំស៊ីហ្គេមរបស់កម្ពុជា ប្រទេសជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ដើម្បីជួយសម្រួលដល់ការរៀបចំកីឡានេះ។

លោក តាកេ បានថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្ពុជា-ជប៉ុនមានទំនាក់ទំនងល្អនឹងគ្នាដែលបានបង្កើតទំនងទំនងឈានដល់ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថាប្រទេសជប៉ុននិងបន្តជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ខណៈក្នុងឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជប៉ុនក៏នឹងចូលរួមជួយផងដែរ។

ជំនួយការនាយករដ្ឋមន្ត្រីលោក អ៊ាង សុផល្លែត បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ដើម្បីមកជួយកម្ពុជាក្នុងការរៀបចំកីឡាស៊ីហ្គេម»

ទំនាក់ទំនងកម្ពុជា-ជប៉ុនសម័យទំនើបចាប់ផ្ដើមនៅឆ្នាំ១៩៥៣ ក្នុងពេលដែលកម្ពុជាទើបរួចពីអនានិគមបារាំង។ ក្នុងឆ្នាំ២០២៣ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះ ជប៉ុនបានតែងតាំងតារាចម្រៀង មីណាមីណុ យ៉ូកូ ជាទូតសុឆន្ទៈសម្រាប់អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

លោកស្រី មីណា មីណុ ក៏បានជួបសំដែងការគួរសមជាមួយសម្ដេចតេជោនៅវិមានសន្ដិភាពផងដែរព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ។ ក្នុងជំនួបនោះលោកស្រី មីណាមីណុ បានលើកឡើងពីអនុស្សាវរីយ៍របស់អ្នកស្រីមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលបានធ្វើឱ្យលោកស្រីមានមនោសញ្ចេតនានឹងកម្ពុជា និងបាននិពន្ធនិងច្រៀងបទចម្រៀងមួយបទក្រោមចំណងជើងថា «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជូនដល់ប្រជាជនកម្ពុជាផងដែរ។

ជំនួយការនាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មីណាមីណុ នៅកម្ពុជាលើកនេះ លោកស្រីក៏នឹងទៅជួបកុមារកំព្រាដែលលោកស្រីធ្លាប់បានជួបក្នុងឆ្នាំ១៩៨៩ ផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានលើកទឹកចិត្តអ្នកវិនិយោគមកកម្ពុជា និងជំនួយដទៃទៀត និងបានអរគុណចំពោះលោកស្រី មីណាមីណុ ផងដែរ។

ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះកម្ពុជានិងជប៉ុនបានរំលឹកអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ដែលឆ្នាំ២០២២ ប្រទេសទាំងពីរបានរម្លឹកខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពជប៉ុននៅកម្ពុជា និងឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ (១៩៥៣-២០២៣)៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក