វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

វិស័យឯកជនមានតួនាទីសំខាន់ក្នុងការសិក្សាពីលទ្ធភាពជំរុញទំនិញនិងអង្ករពីកម្ពុជាចូលទីផ្សារអន្តរជាតិបានទូលំទូលាយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាពដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

លោកលើកឡើងបែបនេះក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋនិងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ និងមានការចូលរួមពី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ ផងដែរ។

លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំដល់វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភពបរិមាណ និងតម្លៃអង្ករ ដែលជាកត្តាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុងទីផ្សារសហភាពអឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវ-អង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត។

ជាមួយគ្នានេះដែរ ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុខ ពុទ្ធិវុធ បានរាយការណ៍ពីសក្តានុពលនៃទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារសហភាពអឺរ៉ុប។

លោកបានបន្តឱ្យដឹងថា សហព័ន្ធស្រូវ-អង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតភាពជាដៃគូ កាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសស្វែងយល់ពីវិស័យស្រូវ-អង្ករកម្ពុជា ក៏ដូចជាពីទីផ្សារអង្ករនៅសហភាពអឺរ៉ុប។

គួរឱ្យដឹងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣នេះ និង១លានតោននៅក្នុងឆ្នាំ២០២៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក