ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កងទ័ពមួកខៀវកម្ពុជាជួយសង្គ្រោះជីវិតដល់មិត្តរួមអាជីពពីការលបវាយប្រហារដោយគ្រាប់នៅប្រទេសសេនេហ្គាល់

សេនេហ្គាល់៖ កងទ័ពមួកខៀវកម្ពុជា ១៥រូប ក្នុងបេសកកម្មMINUSMA បានជួយសង្គ្រោះជីវិត ដល់មិត្តរួមអាជីពពីការលបវាយប្រហារដោយគ្រាប់បែកកែច្នៃ (IED) ទៅលើក្បួនរថយន្តនៅប្រទេសសេនេហ្គាល់។

យោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យដឹងថា កម្លាំងជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះមួកខៀវកម្ពុជាចំនួន ១៥រូប ប្រចាំការនៅទិស MOPTI ក្នុងបេសកកម្ម MINUSMA ភូមិភាគកណ្តាល នៃប្រទេសម៉ាលី បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជួយសង្គ្រោះជីវិត ដល់មិត្តរួមអាជីពរបស់ក្រុមខ្លួន នៅក្នុងព្រឹត្តការណ៍ដ៏រន្ធត់មួយនៃការលបវាយប្រហារដោយគ្រាប់បែកកែច្នៃ (IED) ទៅលើក្បួនរថយន្តរបស់កម្លាំងវរសេនាតូចការពាររបស់ប្រទេសសេនេហ្កាល់ នៅលើកំណាត់ផ្លូវ RN16 ក្នុងភូមិ BOULE ភូមិសាស្ត្រស្រុក BANDIGARA។

មេបញ្ជាការកង EOD828 លោក ខាំ សេរីរិទ្ធ បានអោយដឹងថា ក្នុងព្រឹត្តិការណ៍ផ្ទុះរថយន្តដ៏សង្វេគនេះ បានបង្កឲ្យទាហានមួកខៀវនៅក្នុងអង្គភាពខាងលើចំនួន៣នាក់ស្លាប់ភ្លាមៗនៅនឹងទីតាំងកើតហេតុ និងទាហានចំនួន៥នាក់ទៀតរងរបួសធ្ងន់ ត្រូវបានទាហានកម្ពុជាជួយធ្វើការសង្គ្រោះ និងជម្លៀសទៅកាន់មន្ទីរពេទ្យរបស់ MINUSMA ។

គួរឱ្យដឹងដែរថា បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមានសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក