ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចង់រៀបចំការប្រកួតក្បាច់គុនរវាងល្បុកត្តោ និងក្បាច់គុនសៅលីញមុនប្រកួតស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថាមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់កម្ពុជាមានបំណងចង់រៀបចំការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នានៅរាជធានីភ្នំពេញនៅឆាប់ៗខាងមុខនេះ។

លោក ថោង ខុន បានលើកឡើងនូវគោលបំណងនេះក្នុងអំឡុងមានជំនួបទ្វេភាគីជាមួយអភិបាលរងខេត្តហៃណាន នៃប្រទេសចិន លោក សិន តានយ៉ាង (Shen Danyang) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។

លោកក៏បានអញ្ជើញគណៈប្រតិភូខេត្តហៃណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក សិន តានយ៉ាង ក៏បានអញ្ជើញភាគីខាងកម្ពុជា ទៅចូលរួមវេទិកាបូអាវ នៅចុងឆ្នាំ២០២៣នេះ ផងដែរ។

លោកក៏ស្នើភាគីចិនឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។ ជាមួយគ្នានេះ លោកក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរផងដែរ។

ជាការឆ្លើយតប លោក សិន តានយ៉ាង បានលើកឡើងដែរថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក ហើយលោកបានប្រាប់ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហៃណាន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។ បន្ថែមពីនេះដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសអាស៊ានផងដែរ។

គូសបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈក្បាច់គុនសៅលិញ ក៏ជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត នៃក្បាច់គុនកុងហ្វូរបស់ចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក