ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភា ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថដល់ព្រះមហាក្សត្រ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានប្រកាសថ្កោលទោសដ៏ធ្ងន់ធ្ងរចំពោះ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ដែលបានប្រមាថដល់ព្រះមហាក្សត្រខ្មែរជាច្រើនលើកជាច្រើនសារ។

រដ្ឋសភាកម្ពុជា សូមទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់មានអយ្យការអមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការ ដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រដ្ឋសភា ប្ដេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គ ព្រះមហាក្សតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។

កាលពីថ្មីៗនេះ លោក សម រង្ស៊ី បានប្រើវេទិកាសាធារណៈប្រមាថដល់ព្រះមហាក្សត្រខ្មែរម្តងហើយម្តងទៀត ដោយកន្លងមកទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះក៏ធ្លាប់បានប្រមាថដល់ព្រះមហាក្សត្រខ្មែរជាច្រើនលើកផងដែរ។

សម្តេចតេជោ កន្លងមកបានអះអាងថា សម្តេចមិនលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់ឡើយ។ ជាមួយគ្នានេះសម្តេចក៏បានត្រៀមកងកម្លាំងរួចជាស្រេចដើម្បីទប់ស្កាត់ចលនាបះបោរប្រឆាំង និងផ្តួលរលំរាជរដ្ឋាភិបាល ជាពិសេសត្រៀមកងកម្លាំងចាប់លោក សម រង្ស៊ី បើកាលណាជាន់ទឹកដីកម្ពុជាភ្លាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក