ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសាធារណការកំពុងសិក្សាគម្រោងដឹកជញ្ជូនទំនិញតាមទន្លេបាសាក់សំដៅទៅកំពង់ផែខេត្តកំពត និងក្រុងព្រះសីហនុ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងតែសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកថ្មី ពោលចាប់ពីទន្លេបាសាក់ភ្នំពេញ ឆ្ពោះទៅកាន់កំពង់ផែខេត្តកំពត និងកំពង់ផែក្រុងព្រះសីហនុតែម្តង ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយ។

ថ្លែងនៅក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានទុកដាក់សំរាមចំនួន២ នៅក្នុងក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងតែសិក្សាជម្រើសការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមួយផ្សេងទៀត ខណៈបច្ចុប្បន្ននេះរាល់ទំនិញដែលដឹកតាមផ្លូវទឹក គឺត្រូវដឹកតាមទន្លេមេគង្គភ្នំពញចេញទៅក្អមសំណរ រួចឆ្ពោះទៅសមុទ្រ។

លោកនិយាយថា៖ «យើងកំពុងតែសិក្សារកជម្រើសទី២ ដើម្បីកាត់បន្ថយពេលវេលា និងចំណាយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកំពង់ផែអន្តរជាតិនៅកំពត ឬកំពង់ផែក្រុងព្រះសីហនុ។ បើយើងធ្វើបាន នេះជាគម្រោងប្រវត្តិសាស្ត្រមួយដែលមិនដែលមាននៅលើទឹកដីយើង។ កាត់បន្ថយពេលវេលា ចំណាយ និងនីតិវិធីគ្រប់បែបយ៉ាងទាំងអស់»។

បើតាមលោក ស៊ុន ចាន់ថុល កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែត្រូវបានពង្រីក ពោលកសាងកំពង់ផែទឹកជ្រៅជម្រៅជាង ១៤ម៉ែត្រដែលអនុញ្ញាតឱ្យនាវាខ្នាតធំអាចចូលចតបាន។ ក្រោយពីបញ្ចប់គម្រោងនេះហើយក្រសួងក៏នឹងពង្រីកកំពង់ផែជម្រៅ ១៦ម៉ែត្រកន្លះ និង១៧ម៉ែត្រកន្លះបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «អ៊ីចឹងទំនិញយើងនេះមិនបាច់ឆ្លងកាត់ ដឹកពីយើងទៅ ទៅដាក់ប្រទេសគេមួយ ដកចេញពីកប៉ាល់តូច លើកដាក់កប៉ាល់ធំ ទៅសហរដ្ឋអាមេរិកនិងអឺរ៉ុប បើយើងធ្វើបាន ១៦ម៉ែត្រកន្លះ ទំនិញរបស់យើងគឺអាចដឹកទៅត្រង់តែម្តង ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅសហរដ្ឋអាមេរិក និងទៅដល់អឺរ៉ុបដោយមិនឆ្លងកាត់កំពង់ផែផ្សេងៗទៀតទេ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក