ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Leeds United តែងតាំងគ្រូបង្វឹកថ្មីជាអតីតគ្រូបង្គោល Watford

អង់គ្លេស៖ ក្លិបបាល់ទាត់ Leeds United បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកអតីតគ្រូបង្វឹក Valencia និង Watford គឺលោក Javi Gracia មកដឹកនាំក្នុងនាមជាគ្រូបង្វឹកថ្មី ក្នុងកិច្ចសន្យាដែលមានភាពបត់បែន ដែលលោកនឹងមកដឹកនាំជំនួសតំណែងលោក Jesse Marsch។ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌ Premier League នៅយប់ថ្ងៃអង្គារម្សិលមិញ។ 

គ្រូបង្វឹកសញ្ជាតិអាមេរិក លោក Marsch ត្រូវបានក្លិបប្រកាសបណ្តេញចេញពីតំណែងនៅថ្ងៃទី០៦ ខែកុម្ភៈ បន្ទាប់ពីដឹកនាំក្លិបមិនបានល្អ និងធ្លាក់ទៅឈរនៅក្នុងតំបន់កាត់ចោលក្រោយបញ្ចប់ពាក់កណ្តាលរដូវកាល ២០២២/២៣។ ក្លិប Leeds បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយមាន ១៩ពិន្ទុពីការប្រកួត ២៣សប្តាហ៍ នឹងត្រូវជួបជាមួយក្លិបបាតតារាង Southampton នាថ្ងៃសៅរ៍នេះ។ 

ក្នុងសេចក្តីប្រកាសផ្លូវការមួយក្លិបបានសម្តែងការស្វាគមន៍ការមកដល់របស់លោក Javi Gracia។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះមានវ័យ ៥២ឆ្នាំ ធ្លាប់ដឹកនាំ Watford រយៈពេល ២០ខែពីខែមករា ឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៩។ លោកបានជួយឱ្យក្លិប Watford បញ្ចប់នៅចំណាត់ថ្នាក់លេខ ១១ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ២០១៨។ លោក Garcia ក៏ធ្លាប់បានដឹកនាំក្លិប Malaga នៅអេស្ប៉ាញ និងក្លិប Rubin Kazan នៅរុស្សី នឹងដឹកនាំ Al Sadd ឈ្នះពានលីគកំពូល និងក្រោយមកត្រូវបានបណ្តេញចេញនៅខែមិថុនា។ 

លោក Javi Gracia នឹងចូលមកដឹកនាំក្លិប Leeds បន្តពីគ្រូបង្គោលបណ្តោះអាសន្នលោក Michael Skubala ដែលជាគ្រូបង្គោល U-២១។ ក្លិប Leeds បានបញ្ជាក់ថា ក្លិបសង្ឃឹមថានឹងជាការប្រកួតដ៏ល្អមួយរបស់ក្លិបទល់នឹងក្រុម Southampton ដែលកំពុងឈរនៅបាតតារាង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក