ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រឿងបែបរន្ធត់លើកទី១ របស់ផលិតកម្មសាស្ត្រានឹងចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ

ភ្នំពេញ៖ រឿងកុនបែបរន្ធត់របស់ផលិតកម្មសាស្ត្រា «ហាមបិទភ្នែក» នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។ ម្ចាស់ផលិតកម្មសង្ឃឹមថាទស្សនិកជននឹងពេញចិត្តចំពោះភាពយន្តថ្មីរបស់ខ្លួន។

ផលិតកម្មសាស្ត្រារួមជាមួយរោងភាពយន្ត Legend បានរៀបចំកម្មវិធីសម្ពោធរឿង ហាមបិទភ្នែក កាលពីថ្ងៃទី២១ ខែកុម្ភៈ នៅផ្សារទំនើប K Mall ផ្លូវវេងស្រេង ដោយមានការចូលរួមពីតារាសម្ដែង តារាចម្រៀង និងអ្នកចូលរួមជាច្រើននាក់ទៀត។

ថ្លែងក្នុងពិធីសម្ភោធរឿងនេះលោកស្រី ប៊ុន ចាន់និមល បានលើកឡើងថារឿងនេះនឹងធ្វើឱ្យទស្សនិកជនពេញចិត្តដោយសារតែស្នាដៃអ្នកដឹកនាំរឿង សមត្ថភាពអ្នកនិពន្ធ សមត្ថភាពរបស់តួសំដែង និងការលះបង់របស់ក្រុមការងាររបស់ផលិតកម្មទាំងអស់ដែលបានចូលរួមធ្វើឱ្យរឿងនេះចេញជារូបរាងឡើង។

លោកស្រីបានបញ្ជាក់ប្រាប់ EAC News បន្ថែមថា៖ «តាមពិតទៅខ្ញុំមិនផ្ដោតទៅលើថាវាត្រូវតែលក់បានលុយច្រើនទេ! អ្វីដែលខ្ញុំគិតគឺវាបង្កើតមាតិកាភាពយន្តបន្ថែមទៀតដែលសាស្ត្រាពង្រីកទីផ្សារ»

បើតាមលោកស្រី ប៊ុន ចាន់និមល រឿងនេះចំណាយពេលទាំងការរៀបចំ ការថត និងកាត់តចំនួនប្រមាណ៤ខែ។ កម្មវិធីសម្ពោធនេះក៏មានការបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកនិពន្ធ អ្នកដឹកនាំរឿង និងតួនៃរឿងផងដែរ។

តួឯកនៃរឿង «ហាមបិទភ្នែក» លោក ខេស៊ីង និងកញ្ញា ជីហ្ស័ង ក៏បានបង្ហាញពីក្ដីសប្បាយរីករាយដែលរឿងនេះបានដាក់បញ្ជាំង។

កញ្ញា ជីហ្ស័ង បានប្រាប់ EAC News ថា៖ «សម្រាប់អាម្មណ៍គឺសប្បាយចិត្តខ្លាំងណាស់បង! ហើយក៏ខ្ញុំក៏អត់នឹងស្មានថាខ្ញុំអាចបានមកដល់ថ្ងៃនេះដែរ។ ដោយសារតែខ្ញុំបើនិយាយទៅដូចជាសិស្សប្អូនម្នាក់នៅក្នុងវិស័យសិល្បះអញ្ចឹងបង»

អ្នកនិពន្ធរឿងហាមបិទភ្នែកលោក នឿយ ប៊ុនរ័ត្ន ថាការតាក់តែងនិពន្ធរឿងនេះមានការលំបាកមួយចំនួន និងមានផ្នែកអបិយជំនឿខ្លះលោកក៏បានសាកល្បងដោយខ្លួនឯងផងដែរដើម្បីអាចសរសេរចេញពីអារម្មណ៍ពិតដែលឆ្លងកាត់។ លោកថារឿងនេះមិនត្រឹមតែជារឿងភ័យរន្ធត់ទេ តែវាក៏បង្កប់អត្ថន័យអប់រំ និងក្ដីស្រលាញ់ក្នុងនោះផងដែរ។

ថ្វីត្បិតតែរឿងមានចំណងជើងថា «ហាមបិទភ្នែក» តែអ្នកមើលអាចបិទភ្នែកបានប្រសិនជាភ័យខ្លាចឈុតដែលលងបន្លាច។ ខ្សែភាពយន្តនឹងនឹងចាប់បញ្ចាំងចាប់ពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ គ្រប់រោងភាពយន្ត Legend ទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក